Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (39) ជំពូក​: អាល់ហ្វូរកន
وَكُلّٗا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلّٗا تَبَّرۡنَا تَتۡبِيرٗا
ហើយរាល់ៗពួកដែលត្រូវបានគេបំផ្លាញទាំងនោះ យើងក៏ធ្លាប់បានរៀបរាប់ប្រាប់ពួកគេពីការបំផ្លាញប្រជាជាតិជំនាន់មុនៗជាច្រើន និងមូលហេតុនៃការទទួលរងនូវការបំផ្លាញនោះផងដែរ ដើម្បីឲ្យពួកគេយកវាជាមេរៀន។ ហើយរាល់ៗក្រុមទាំងនោះ យើងបានបំផ្លាញវាឲ្យវិនាសសាបសូន្យ ដោយសារតែការប្រឆាំង និងការចចេសរឹងរូសរបស់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الكفر بالله والتكذيب بآياته سبب إهلاك الأمم.
• ការប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់ គឺជាមូលហេតុមួយដែលនាំឲ្យប្រជាជាតិទាំងឡាយវិនាសអន្តរាយ។

• غياب الإيمان بالبعث سبب عدم الاتعاظ.
• ការគ្មានជំនឿនឹងការពង្រស់ឡើងវិញ គឺជាមូលហេតុមួយដែលនាំឲ្យពួកគេមិនយកជាមេរៀន។

• السخرية بأهل الحق شأن الكافرين.
• ការសើចចំអកឡកឡឺយចំពោះអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវ គឺជាលក្ខណៈរបស់ពួកដែលប្រឆាំង។

• خطر اتباع الهوى.
• គ្រោះថ្នាក់នៃការដើរតាមទំនើងចិត្តខ្លួនឯង។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (39) ជំពូក​: អាល់ហ្វូរកន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ