Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (70) ជំពូក​: អាល់ហ្វូរកន
إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلٗا صَٰلِحٗا فَأُوْلَٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٖۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا
ក៏ប៉ុន្តែ ចំពោះជនណាដែលបានសារភាពកំហុសចំពោះអល់ឡោះ និងមានជំនឿ ហើយបានសាងនូវទង្វើកុសលដែលបញ្ជាក់ទៅលើការសារភាពកំហុសដ៏ពិតប្រាកដរបស់គេវិញនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចាស់ទ្រង់នឹងផ្លាស់ប្តូរអំពើអាក្រក់ដែលគេបានសាងកន្លងមកនោះឲ្យទៅជាអំពើល្អវិញ។ ហើយអល់ឡោះទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من صفات عباد الرحمن: البعد عن الشرك، وتجنُّب قتل الأنفس بغير حق، والبعد عن الزنى، والبعد عن الباطل، والاعتبار بآيات الله، والدعاء.
• ក្នុងចំណោមលក្ខណៈសម្បត្តិនៃខ្ញុំបម្រើរបស់ម្ចាស់ដ៏មហាសប្បុរសផងដែរនោះគឺ ៖ ចាកឆ្ងាយពីប្រការស្ហ៊ីរិក ចៀសវាងពីការសម្លាប់ជីវិតដែលគ្មានកំហុស ចាកឆ្ងាយពីប្រការហ្ស៊ីណា ចាកឆ្ងាយពីប្រការអាក្រក់ទាំងឡាយ យកសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះធ្វើជាមេរៀន និងបួងសួងសុំចំពោះទ្រង់។

• التوبة النصوح تقتضي ترك المعصية وفعل الطاعة.
• ការសារភាពកំហុសដ៏ពិតប្រាកដនោះ គឺគេត្រូវតែបោះបង់នូវអំពើបាបនោះ និងអនុវត្តន៍នូវការគោរពប្រតិបត្តិចំពោះអល់ឡោះ។

• الصبر سبب في دخول الفردوس الأعلى من الجنة.
• ការអត់ធ្មត់ គឺជាមូលហេតុមួយដែលនាំឲ្យរូបគរបានចូលក្នុងឋានសួគ៌ហ្វៀរទ័ស ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត។

• غنى الله عن إيمان الكفار.
• អល់ឡោះជាម្ចាស់មាហាមានលើសលប់ ទ្រង់មិនត្រូវការការមានជំនឿរបស់ពួកដែលប្រឆាំងឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (70) ជំពូក​: អាល់ហ្វូរកន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ