ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
42 : 26

قَالَ نَعَمۡ وَإِنَّكُمۡ إِذٗا لَّمِنَ ٱلۡمُقَرَّبِينَ

ហ្វៀរអោនបានតបទៅកាន់ពួកគេវិញថាៈ បាទ ពួកអ្នកនឹងទទួលបាននូវការតបស្នង(ពីយើង)។ ហើយពិតណាស់ នៅពេលដែលពួកអ្នកយកឈ្នះលើគេបាននោះ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិតរបស់យើង ដោយយើងនឹងផ្តល់នូវតំណែងដ៏ខ្ពង់ខ្ពស់ដល់ពួកអ្នក។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• العلاقة بين أهل الباطل هي المصالح المادية.
• ទំនាក់ទំនងរវាងពួកដែលស្ថិតនៅភាពមិនត្រឹមត្រូវ គឺជាទំនាក់ទំនងដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ។ info

• ثقة موسى بالنصر على السحرة تصديقًا لوعد ربه.
• ការជឿជាក់របស់ព្យាការីមូសាក្នុងការទទួលបាននូវជ័យជម្នះលើពួកគ្រូមន្តអាគម គឺជាការជឿជាក់ចំពោះការសន្យានៃម្ចាស់របស់គេ។ info

• إيمان السحرة برهان على أن الله هو مُصَرِّف القلوب يصرفها كيف يشاء.
• ការមានជំនឿរបស់ពួកគ្រូមន្តអាគមទាំងនោះគឺជាភស្តុតាងបង្ហាញថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលអាចបង្វែរដួងចិត្ត(របស់មនុស្ស) ដោយទ្រង់អាចបង្វែរដួងចិត្ត(នរណាម្នាក់)តាមដែលទ្រង់មានចេតនា។ info

• الطغيان والظلم من أسباب زوال الملك.
• ការប្រព្រឹត្តល្មើស និងការបំពាន គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យបាត់បង់អំណាច។ info