ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (73) ជំពូក​: សូរ៉ោះអាន់ណាំល៍
وَإِنَّ رَبَّكَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់មានការប្រោសប្រទានចំពោះមនុស្សលោកបំផុត ដោយទ្រង់មិនដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនោះទេបើទោះបីជាពួកគេស្ថិតលើការប្រឆាំងនិងទង្វើបាបកម្មក៏ដោយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនថ្លែងអំណរគុណចំពោះអល់ឡោះទៅលើអ្វីដែលអល់ឡោះទ្រង់ប្រទានដល់ពួកគេនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• علم الغيب مما اختص به الله، فادعاؤه كفر.
• ការដឹងពីប្រការអាថ៌កំបាំង គឺស្ថិតក្នុងចំណោមប្រការដែលមានសម្រាប់តែអល់ឡោះជាម្ចាស់តែមួយគត់ ហើយអ្នកដែលអះអាងថា រូបគេដឹងពីប្រការអាថ៌កំបាំងនោះ គឺជាអ្នកដែលប្រឆាំង(គ្មានជំនឿ)។

• الاعتبار بالأمم السابقة من حيث مصيرها وأحوالها طريق النجاة.
• ការយកជាបទពិសោធន៍ឬជាមេរៀនពីបណ្តាប្រជាជាតិជំនាន់មុនៗចំពោះលទ្ធផលចុងក្រោយរបស់ពួកគេនិងស្ថានភាពរបស់ពួកគេនោះ គឺជាមាគ៌ានៃភាពជោគជ័យ។

• إحاطة علم الله بأعمال عباده.
• ការដឹងរបស់អល់ឡោះគ្របដណ្តប់ជ្រួតជ្រាបលើទង្វើទាំងអស់របស់ខ្ញុំបម្រើទ្រង់។

• تصحيح القرآن لانحرافات بني إسرائيل وتحريفهم لكتبهم.
• គម្ពីរគួរអាន គឺកែតម្រូវនូវការខ្វែងយោបល់គ្នារបស់អម្បូរអ៊ីស្រាអែល ហើយការកែប្រែរបស់ពួកគេចំពោះគម្ពីររបស់ពួកគេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (73) ជំពូក​: សូរ៉ោះអាន់ណាំល៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ