Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (89) ជំពូក​: អាន់ណាំល៍
مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٞ مِّنۡهَا وَهُم مِّن فَزَعٖ يَوۡمَئِذٍ ءَامِنُونَ
ជនណាហើយដែលបាននាំមកនូវសេចក្តីជំនឿ និងទង្វើកុសលនៅថ្ងៃបរលោកនោះ សម្រាប់គេគឺនឹងទទួលបាននូវឋានសួគ៌។ ហើយពួកគេគឺជាអ្នកដែលមានសុវត្ថិភាពបំផុត ដោយអល់ឡោះបានផ្តល់នូវសុវត្ថិភាពដល់ពួកគេពីការភ័យរន្ធត់នៅបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الإيمان والعمل الصالح سببا النجاة من الفزع يوم القيامة.
• ការមានជំនឿ និងការសាងនូវទង្វើកុសល គឺជាមូលហេតុមួយដែលនាំឲ្យរួចផុតពីភាពភ័យរន្ធត់នៅថ្ងៃបរលោក។

• الكفر والعصيان سبب في دخول النار.
• ការប្រឆាំង និងការប្រព្រឹត្តបាបកម្ម គឺជាមូលហេតុដែលនាំឲ្យចូលឋាននរក។

• تحريم القتل والظلم والصيد في الحرم.
• ហាមឃាត់ពីការកាប់សម្លាប់ ការបំពាន និងការបរបាញ់នៅក្នុងទឹកដីពិសិដ្ឋ(ទីក្រុងម៉ាក្កះ)។

• النصر والتمكين عاقبة المؤمنين.
• ការជួយ និងការក្លាយជាមេដឹកនាំនៅលើផែនដី គឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកមានជំនឿទាំងឡាយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (89) ជំពូក​: អាន់ណាំល៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ