Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (13) ជំពូក​: អាល់អាំងកាពូត
وَلَيَحۡمِلُنَّ أَثۡقَالَهُمۡ وَأَثۡقَالٗا مَّعَ أَثۡقَالِهِمۡۖ وَلَيُسۡـَٔلُنَّ يَوۡمَ ٱلۡقِيَٰمَةِ عَمَّا كَانُواْ يَفۡتَرُونَ
ហើយពួកមុស្ហរីគីនដែលអំពាវនាវគេទៅរកប្រការអាក្រក់របស់ពួកគេទាំងនោះពិតជានឹងត្រូវទទួលរែកពុនបាបកម្មរបស់ពួកគេផ្ទាល់ដែលពួកគេបានប្រព្រឹត្តវា ហើយថែមទាំងត្រូវរែកពុនបាបកម្មរបស់អ្នកដែលដើរតាមការអំពាវនាវរបស់ពួកគេថែមទៀត ដោយគ្មានកាត់បន្ថយបាបកម្មរបស់ពួកដែលដើរតាមពួកគេបន្តិចឡើយ។ ហើយនៅថ្ងៃបរលោក ពួកគេពិតជានឹងត្រូវគេសួរពីអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើងនៅក្នុងលោកិយអំពីប្រការដែលខុសឆ្គងទាំងឡាយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الأعمال الصالحة يُكَفِّر الله بها الذنوب.
• អល់ឡោះជាម្ចាស់ទ្រង់ជម្រុះបាបកម្មរបស់មនុស្សតាមរយៈទង្វើកុសលទាំងឡាយដែលពួកគេបានសាង។

• تأكُّد وجوب البر بالأبوين.
• បញ្ជាក់អំពីកាតព្វកិច្ចនៃការធ្វើល្អចំពោះឪពុកម្តាយ។

• الإيمان بالله يقتضي الصبر على الأذى في سبيله.
• ការមានជំនឿចំពោះអល់ឡោះ គឺត្រូវភ្ជាប់ជាមួយនឹងការអត់ធ្មត់លើការធ្វើទុក្ខបុកម្នេញក្នុងមាគ៌ារបស់ទ្រង់។

• من سنَّ سُنَّة سيئة فعليه وزرها ووزر من عمل بها من غير أن ينقص من أوزارهم شيء.
• ជនណាដែលផ្តើមបង្កើតអំពើអាក្រក់ណាមួយ គេនឹងទទួលបាបកម្មរបស់វា និងបាបកម្មរបស់អ្នកដែលសាងអំពើអាក្រក់នោះតាមគេដែរ ដោយគ្មានកាត់បន្ថយបាបកម្មរបស់អ្នកដែលធ្វើតាមគេនោះបន្តិចឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (13) ជំពូក​: អាល់អាំងកាពូត
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ