ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
76 : 3

بَلَىٰۚ مَنۡ أَوۡفَىٰ بِعَهۡدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ

រឿងនោះមិនមែនដូចអ្វីដែលពួកគេបានអះអាងនោះទេ ផ្ទុយទៅវិញ ពួកគេនឹងទទួលទោសពៃរ៍(ពីអល់ឡោះ)។ ក៏ប៉ុន្តែ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់គេជាមួយនឹងអល់ឡោះ ដូចជាការមានជំនឿនឹងទ្រង់និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានបំពេញនូវកិច្ចសន្យារបស់ពួកគេជាមួយមនុស្សលោក ដោយគេបំពេញនូវសេចក្តីទុកចិត្ត(របស់អ្នកដទៃ) ព្រមទាំងគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រឡាញ់បណ្ដាអ្នកដែលកោតខ្លាច ហើយទ្រង់នឹងតបស្នងដល់ពួកគេលើទង្វើនោះនូវការតបស្នងដ៏ប្រពៃបំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من علماء أهل الكتاب من يخدع أتباع ملتهم، ولا يبين لهم الحق الذي دلت عليه كتبهم، وجاءت به رسلهم.
• ក្នុងចំណោមអ្នកចេះដឹងនៃពួកអះលីគីតាប គឺមានពួកដែលបោកប្រាស់អ្នកដែលដើរតាមសាសនារបស់ពួកគេ ដោយពួកគេមិនបានបកស្រាយសេចក្តីពិតដល់អ្នកដែលដើរតាមពួកគេចំពោះអ្វីដែលមានបញ្ជាក់នៅក្នុងគម្ពីររបស់ពួកគេ និងអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះទេ។ info

• من وسائل الكفار الدخول في الدين والتشكيك فيه من الداخل.
• ក្នុងចំណោមវិធីសាស្ត្ររបស់ពួកគ្មានជំនឿដើម្បីប្រឆាំងនឹងសាសនាឥស្លាម គឺការចូលទៅក្នុងសាសនាឥស្លាម ហើយបង្ករនូវភាពសង្ស័យពីខាងក្នុង(សាសនា)។ info

• الله تعالى هو الوهاب المتفضل، يعطي من يشاء بفضله، ويمنع من يشاء بعدله وحكمته، ولا ينال فضله إلا بطاعته.
• អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលមហាប្រោសប្រទានបំផុត។ ទ្រង់ប្រទានអ្វីមួយដល់នរណាម្នាក់ដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់ ហើយទ្រង់ដកយកពីជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌និងគតិបណ្ឌិតបស់ទ្រង់ ហើយគេមិនអាចទទួលបាននូវការប្រោសប្រទានរបស់ទ្រង់ឡើយ លើកលែងតែដោយការគោរពប្រតិបត្តិចំពោះទ្រង់ប៉ុណ្ណោះ។ info

• كل عِوَضٍ في الدنيا عن الإيمان بالله والوفاء بعهده - وإن كان عظيمًا - فهو قليل حقير أمام ثواب الآخرة ومنازلها.
• រាល់កម្រៃនៅក្នុងលោកិយដែលបានពីការយកសេចក្តីជំនឿចំពោះអល់ឡោះនិងការបំពេញនូវការសន្យារបស់ទ្រង់ទៅប្តូនោះ(ទោះបីជាវាធំធេងនិងច្រើនប៉ុណ្ណាក៏ដោយ) ក៏វាតិចតួចបំផុត បើប្រៀបធៀបទៅនឹងផលបុណ្យនៅថ្ងៃបរលោក និងឋានៈរបស់វា។ info