Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (91) ជំពូក​: អាលីអុិមរ៉ន
إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٞ فَلَن يُقۡبَلَ مِنۡ أَحَدِهِم مِّلۡءُ ٱلۡأَرۡضِ ذَهَبٗا وَلَوِ ٱفۡتَدَىٰ بِهِۦٓۗ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ وَمَا لَهُم مِّن نَّٰصِرِينَ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ហើយគេយកវាទាំងអស់មកលោះខ្លួនគេឱ្យរួចផុតពីភ្លើងនរកក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នាក់ក្នុងចំណោមពួកគេដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយពួកគេពុំមានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មនាថ្ងៃបរលោកនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• يجب الإيمان بجميع الأنبياء الذين أرسلهم الله تعالى، وجميع ما أنزل عليهم من الكتب، دون تفريق بينهم.
• ចាំបាច់ត្រូវមានជំនឿចំពោះបណ្តាព្យាការីទាំងអស់ដែលអល់ឡោះបានបញ្ជូនពួកគេមក និងមានជំនឿលើបណ្ដាគម្ពីរទាំងអស់ដែលទ្រង់បានបញ្ចុះមកកាន់ពួកគេ ដោយមិនមានការបែងចែករវាងពួកគេឡើយ។

• لا يقبل الله تعالى من أحد دينًا أيًّا كان بعد بعثة النبي محمد صلى الله عليه وسلم إلا الإسلام الذي جاء به.
• អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណាមួយឡើយបន្ទាប់ពីអល់ឡោះបានបញ្ជូនព្យាការីមូហាំម៉ាត់រួចមក លើកលែងតែសាសនាអ៊ីស្លាមដែលលោកបាននាំមកប៉ុណ្ណោះ។

• مَنْ أصر على الضلال، واستمر عليه، فقد يعاقبه الله بعدم توفيقه إلى التوبة والهداية.
• ជនណាហើយដែលនៅតែបន្តស្ថិតក្នុងភាពវង្វេង ពិតណាស់អល់ឡោះនឹងដាក់ទណ្ឌកម្មទៅលើរូបគេ ដោយមិនឲ្យពួកគេទទួលសារភាពកំហុសចំពោះអល់ឡោះ(មុនពេលស្លាប់) និងទទួលបាននូវការចង្អុលបង្ហាញឡើយ។

• باب التوبة مفتوح للعبد ما لم يحضره الموت، أو تشرق الشمس من مغربها، فعندئذ لا تُقْبل منه التوبة.
• ទ្វារនៃការសារភាពកំហុស នៅតែបើកជានិច្ចសម្រាប់ខ្ញុំបម្រើទាំងឡាយ ដរាបណាសេចក្តីស្លាប់មិនទាន់ដល់ ឬក៏ព្រះអាទិត្យរះពីទិសខាងលិច។ តែប្រសិនបើពេលនោះបានមកដល់ហើយ អល់ឡោះនឹងមិនទទួលយកនូវការសារភាពកំហុសរបស់គេឡើយ។

• لا ينجي المرء يوم القيامة من عذاب النار إلا عمله الصالح، وأما المال فلو كان ملء الأرض لم ينفعه شيئًا.
• គ្មានអ្វីមួយដែលអាចជួយបុគ្គលម្នាក់ឲ្យរួចផុតពីទណ្ឌកម្មភ្លើងនរកនៅថ្ងៃបរលោកបានឡើយ លើកលែងតែទង្វើល្អរបស់គេប៉ុណ្ណោះ។ ចំណែកឯទ្រព្យសម្បត្តិ ទោះបីជាវាច្រើនពាសពេញផែនដីក៏ដោយ ក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបាននោះដែរ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (91) ជំពូក​: អាលីអុិមរ៉ន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ