ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
40 : 30

ٱللَّهُ ٱلَّذِي خَلَقَكُمۡ ثُمَّ رَزَقَكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۖ هَلۡ مِن شُرَكَآئِكُم مَّن يَفۡعَلُ مِن ذَٰلِكُم مِّن شَيۡءٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

អល់ឡោះជាម្ចាស់តែមួយគត់ជាអ្នកដែលបានបង្កើតពួកអ្នក។ បន្ទាប់មក ទ្រង់បានប្រទានលាភសក្ការៈឲ្យពួកអ្នក។ បន្ទាប់មកទៀត ទ្រង់បានឲ្យពួកអ្នកស្លាប់ រួចមក ទ្រង់ក៏បានឲ្យពួកអ្នករស់ឡើងវិញ។ តើមានរូបបដិមាណាមួយរបស់ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះនោះ បានធ្វើអ្វីមួយអំពីរឿងនោះ? ទ្រង់មហាស្អាតស្អំ ខ្ពង់ខ្ពស់ចាកផុតអំពីអ្វីដែលពួកមុស្ហរីគីនបាននិយាយ និងបានជឿ។ info
التفاسير:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• فرح البطر عند النعمة، والقنوط من الرحمة عند النقمة؛ صفتان من صفات الكفار.
• ការសប្បាយរីករាយប្រកបដោយភាពក្រអឺតក្រទមនៅពេលទទួលបាននូវឧបការគុណរបស់អល់ឡោះ ហើយអស់សង្ឃឹមពីក្តីមេត្តាករុណារបស់ទ្រង់នៅពេលទទួលនូវទុក្ខលំបាកនោះ គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info

• إعطاء الحقوق لأهلها سبب للفلاح.
• ការប្រគល់សិទ្ធិទៅអ្នកដែលមានសិទ្ធិទទួល គឺជាមូលហេតុដែលនាំឲ្យទទួលបានជោគជ័យ។ info

• مَحْقُ الربا، ومضاعفة أجر الإنفاق في سبيل الله.
• ការហិនហោចនៃការប្រាក់ និងការទទួលបាននូវផលបុណ្យទ្វេដងចំពោះការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះ។ info

• أثر الذنوب في انتشار الأوبئة وخراب البيئة مشاهد.
• ឥទ្ធិពលនៃអំពើបាបដែលធ្វើឲ្យកើតមានការរាលដាលនៃជំងឺរាតត្បាត និងបង្កឲ្យមានការខូចខាតដល់បរិស្ថាននោះ គឺត្រូវបានមើលឃើញច្បាស់ក្រឡែត។ info