ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (16) ជំពូក​: សូរ៉ោះសាហ្ពាក
فَأَعۡرَضُواْ فَأَرۡسَلۡنَا عَلَيۡهِمۡ سَيۡلَ ٱلۡعَرِمِ وَبَدَّلۡنَٰهُم بِجَنَّتَيۡهِمۡ جَنَّتَيۡنِ ذَوَاتَيۡ أُكُلٍ خَمۡطٖ وَأَثۡلٖ وَشَيۡءٖ مِّن سِدۡرٖ قَلِيلٖ
ក៏ប៉ុន្តែពួកគេបានងាកចេញពីការដឹងគុណអល់ឡោះ និងការមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូចនេះ យើងក៏បានដាក់ទោសពួកគេដោយបានផ្លាស់ប្តូរឧបការគុណរបស់ពួកគេទៅជាទណ្ឌកម្ម ដោយយើងបានបញ្ជូនទឹកជំនន់ដែលហូរបក់បោកយ៉ាងខ្លាំងទៅលើពួកគេ ដែលបានបំផ្លាញទំនប់របស់ពួកគេ(ធ្វើឲ្យទំនប់របស់ពួកគេបាក់) និងធ្វើឲ្យដំណាំរបស់ពួកគេលិចលង់។ ហើយយើងបានផ្លាស់ប្តូរចម្ការពីររបស់ពួកគេនោះឲ្យក្លាយទៅជាចំការពីរដែលផ្លែរបស់វានោះមានរសជាតិល្វីង ហើយមានដើមឈើដែលមិនផ្តល់ផ្លែផ្កា ហើយនិងមានតែដើមពុទ្រាតិចតួចប៉ុណ្ណោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الشكر يحفظ النعم، والجحود يسبب سلبها.
• ការដឹងគុណ ធ្វើឲ្យឧបការគុណនៅគង់វង្ស ហើយការរមិលគុណ គឺជាមូលហេតុដែលនាំឲ្យឧបការគុណនោះបាត់បង់។

• الأمن من أعظم النعم التي يمتنّ الله بها على العباد.
• សុខសន្តិភាព ស្ថិតក្នុងចំណោមឧបការគុណដ៏ធំធេងដែលអល់ឡោះទ្រង់បានប្រទានទៅចំពោះខ្ញុំបម្រើរបស់ទ្រង់។

• الإيمان الصحيح يعصم من اتباع إغواء الشيطان بإذن الله.
• ជំនឿត្រឹមត្រូវ អាចការពារមិនឲ្យចាញ់បោកការបញ្ឆោតរបស់ស្ហៃតនបាន ដោយការអនុញ្ញាតពីអល់ឡោះ។

• ظهور إبطال أسباب الشرك ومداخله كالزعم بأن للأصنام مُلْكًا أو مشاركة لله، أو إعانة أو شفاعة عند الله.
• បង្ហាញពីភាពមិនត្រឹមត្រូវចំពោះការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងការរួមចំណែករបស់ពួកគេជាមួយនឹងទ្រង់ដូចដែលពួកគេអះអាងថា រូបបដិមាទាំងនោះមានកម្មសិទ្ធិគ្រប់គ្រង ឬរួមចំណែកជាមួយអល់ឡោះក្នុងការគ្រប់គ្រង ឬអាចជួយអន្តរាគមន៍ដល់គេបាននៅចំពោះអល់ឡោះ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (16) ជំពូក​: សូរ៉ោះសាហ្ពាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ