ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
19 : 34

فَقَالُواْ رَبَّنَا بَٰعِدۡ بَيۡنَ أَسۡفَارِنَا وَظَلَمُوٓاْ أَنفُسَهُمۡ فَجَعَلۡنَٰهُمۡ أَحَادِيثَ وَمَزَّقۡنَٰهُمۡ كُلَّ مُمَزَّقٍۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّكُلِّ صَبَّارٖ شَكُورٖ

ក៏ប៉ុន្តែពួកគេបែរជារមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលបានធ្វើឲ្យចម្ងាយ(នៃការធ្វើដំណើររបស់ពួកគេ)មានចម្ងាយជិតនោះទៅវិញ ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់ធ្វើឲ្យការធ្វើដំណើររបស់ពួកយើងមានរយៈចម្ងាយឆ្ងាយវិញផងចុះ ដោយជម្លៀសភូមិទាំងនោះចេញវិញ ដើម្បីឲ្យពួកយើងស្គាល់រសជាតិនៃការហត់នឿយក្នុងការធ្វើដំណើរ និងបង្ហាញនូវលក្ខណៈពិសេសនៃជំនិះរបស់ពួកយើង។ ហើយពួកគេបានបំពានលើខ្លួនឯងតាមរយៈការរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងបែរចេញពីការដឹងគុណចំពោះទ្រង់ ព្រមទាំងច្រណែនឈ្នានីសទៅចំពោះពួកអ្នកក្រីក្រក្នុងចំណោមពួកគេ។ ដូច្នេះ យើងក៏បានធ្វើឲ្យរឿងរ៉ាវរបស់ពួកគេក្លាយជារឿងដែលអ្នកជំនាន់ក្រោយពីពួកគេលើកមកនិយាយតៗគ្នា ហើយយើងបានបំបែកពួកគេនៅក្នុងទឹកដីនោះឲ្យបែកបាក់ខ្ចាត់ខ្ចាយ ដោយពួកគេមិនអាចទាក់ទងគ្នាបានឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើង(ដូចជាការប្រទានឧបការគុណដល់ពួកកុលសម្ព័ន្ធសាហ្ពាក់ បន្ទាប់មកដាក់ទណ្ឌកម្មពួកគេដោយសារតែការប្រឆាំងនិងការរមិលគុណរបស់ពួកគេ)នោះ គឺជាមេរៀនសម្រាប់រាល់អ្នកដែលអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើការចៀសវាងពីការប្រព្រឹត្តបទល្មើសចំពោះទ្រង់ និងអត់ធ្មត់ទៅលើការសាកល្បង និង(ជាមេរៀន)សម្រាប់រាល់អ្នកដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើរូបគេ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الشكر يحفظ النعم، والجحود يسبب سلبها.
• ការដឹងគុណ ធ្វើឲ្យឧបការគុណនៅគង់វង្ស ហើយការរមិលគុណ គឺជាមូលហេតុដែលនាំឲ្យឧបការគុណនោះបាត់បង់។ info

• الأمن من أعظم النعم التي يمتنّ الله بها على العباد.
• សុខសន្តិភាព ស្ថិតក្នុងចំណោមឧបការគុណដ៏ធំធេងដែលអល់ឡោះទ្រង់បានប្រទានទៅចំពោះខ្ញុំបម្រើរបស់ទ្រង់។ info

• الإيمان الصحيح يعصم من اتباع إغواء الشيطان بإذن الله.
• ជំនឿត្រឹមត្រូវ អាចការពារមិនឲ្យចាញ់បោកការបញ្ឆោតរបស់ស្ហៃតនបាន ដោយការអនុញ្ញាតពីអល់ឡោះ។ info

• ظهور إبطال أسباب الشرك ومداخله كالزعم بأن للأصنام مُلْكًا أو مشاركة لله، أو إعانة أو شفاعة عند الله.
• បង្ហាញពីភាពមិនត្រឹមត្រូវចំពោះការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងការរួមចំណែករបស់ពួកគេជាមួយនឹងទ្រង់ដូចដែលពួកគេអះអាងថា រូបបដិមាទាំងនោះមានកម្មសិទ្ធិគ្រប់គ្រង ឬរួមចំណែកជាមួយអល់ឡោះក្នុងការគ្រប់គ្រង ឬអាចជួយអន្តរាគមន៍ដល់គេបាននៅចំពោះអល់ឡោះ។ info