ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
20 : 34

وَلَقَدۡ صَدَّقَ عَلَيۡهِمۡ إِبۡلِيسُ ظَنَّهُۥ فَٱتَّبَعُوهُ إِلَّا فَرِيقٗا مِّنَ ٱلۡمُؤۡمِنِينَ

ហើយប្រាកដណាស់ អ៊ិព្លីសបានបញ្ជាក់ពីភាពពិតនៃអ្វីដែលវាគិតស្មាន ដែលវាគិតថា វាអាចពង្វក់ពួកគេ និងធ្វើឲ្យពួកគេវង្វេងអំពីការពិតបាន។ ពេលនោះ ពួកគេក៏បានធ្វើតាមអ៊ិព្លីសដោយប្រឆាំង និងវង្វេង លើកលែងតែមួយក្រុមក្នុងចំណោមបណ្តាអ្នកមានជំនឿប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេបានធ្វើឲ្យក្តីស្រមៃរបស់អ៊ិព្លីសប្រែទៅជាខកបំណង ដោយពួកគេ(អ្នកមានជំនឿ)មិនបានធ្វើតាមវាឡើយ។ info
التفاسير: |
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الشكر يحفظ النعم، والجحود يسبب سلبها.
• ការដឹងគុណ ធ្វើឲ្យឧបការគុណនៅគង់វង្ស ហើយការរមិលគុណ គឺជាមូលហេតុដែលនាំឲ្យឧបការគុណនោះបាត់បង់។ info

• الأمن من أعظم النعم التي يمتنّ الله بها على العباد.
• សុខសន្តិភាព ស្ថិតក្នុងចំណោមឧបការគុណដ៏ធំធេងដែលអល់ឡោះទ្រង់បានប្រទានទៅចំពោះខ្ញុំបម្រើរបស់ទ្រង់។ info

• الإيمان الصحيح يعصم من اتباع إغواء الشيطان بإذن الله.
• ជំនឿត្រឹមត្រូវ អាចការពារមិនឲ្យចាញ់បោកការបញ្ឆោតរបស់ស្ហៃតនបាន ដោយការអនុញ្ញាតពីអល់ឡោះ។ info

• ظهور إبطال أسباب الشرك ومداخله كالزعم بأن للأصنام مُلْكًا أو مشاركة لله، أو إعانة أو شفاعة عند الله.
• បង្ហាញពីភាពមិនត្រឹមត្រូវចំពោះការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងការរួមចំណែករបស់ពួកគេជាមួយនឹងទ្រង់ដូចដែលពួកគេអះអាងថា រូបបដិមាទាំងនោះមានកម្មសិទ្ធិគ្រប់គ្រង ឬរួមចំណែកជាមួយអល់ឡោះក្នុងការគ្រប់គ្រង ឬអាចជួយអន្តរាគមន៍ដល់គេបាននៅចំពោះអល់ឡោះ។ info