ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
26 : 34

قُلۡ يَجۡمَعُ بَيۡنَنَا رَبُّنَا ثُمَّ يَفۡتَحُ بَيۡنَنَا بِٱلۡحَقِّ وَهُوَ ٱلۡفَتَّاحُ ٱلۡعَلِيمُ

ចូរអ្នកពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់ទ្រង់នឹងប្រមូលផ្តុំពួកយើង និងពួកអ្នកទាំងអស់គ្នានៅថ្ងៃបរលោក។ ក្រោយមក ទ្រង់នឹងកាត់សេចក្តីរវាងពួកយើង និងពួកអ្នកប្រកបដោយភាពយុត្តិធម៌បំផុត។ ពេលនោះ វានឹងបញ្ជាក់ឲ្យឃើញថា តើអ្នកណាត្រូវ អ្នកណាខុស។ ហើយទ្រង់គឺជាអ្នកជំនុំជម្រះដែលកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មហាដឹងចំពោះអ្វីដែលទ្រង់កាត់ក្តី។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التلطف بالمدعو حتى لا يلوذ بالعناد والمكابرة.
• ត្រូវមានភាពទន់ភ្លន់ទៅកាន់អ្នកដែលត្រូវអំពាវនាវ ដើម្បីកុំឲ្យគេមានភាពចចេស និងក្រអឺតក្រទម។ info

• صاحب الهدى مُسْتَعْلٍ بالهدى مرتفع به، وصاحب الضلال منغمس فيه محتقر.
• អ្នកដែលទទួលបានការចង្អុលបង្ហាញ គឺស្ថិតនៅកន្លែងមួយដ៏ខ្ពង់ខ្ពស់ រីឯពួកដែលវង្វេង គឺស្ថិតនៅកន្លែងដែលទាបថោក។ info

• شمول رسالة النبي صلى الله عليه وسلم للبشرية جمعاء، والجن كذلك.
• សាររបស់ព្យាការីមូហាំម៉ាត់ គឺគ្របដណ្តប់ទៅលើមនុស្សលោកទាំងអស់ រួមទាំងពពួកជិនផងដែរ។ info