Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (32) ជំពូក​: សាហ្ពាក
قَالَ ٱلَّذِينَ ٱسۡتَكۡبَرُواْ لِلَّذِينَ ٱسۡتُضۡعِفُوٓاْ أَنَحۡنُ صَدَدۡنَٰكُمۡ عَنِ ٱلۡهُدَىٰ بَعۡدَ إِذۡ جَآءَكُمۖ بَلۡ كُنتُم مُّجۡرِمِينَ
ពួកមេដឹកនាំដែលក្រអឺតក្រទមមិនទទួលយកការពិត បាននិយាយទៅកាន់ពួកទន់ខ្សោយដែលដើរតាមពួកគេៈ តើពួកយើងបានហាមឃាត់ពួកអ្នកមិនឲ្យទទួលយកការចង្អុលបង្ហាញដែលព្យាការីមូហាំម៉ាត់បាននាំមកកាន់ពួកអ្នកឬ? គឺគ្មានទេ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពាន និងជាក្រុមដែលសាងបាបកម្ម និងបង្កវិនាសកម្ម។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تبرؤ الأتباع والمتبوعين بعضهم من بعض، لا يُعْفِي كلًّا من مسؤوليته.
• ការដោះសារយករួចខ្លួនរវាងពួកដែលដើរតាមគេ និងពួកដែលត្រូវបានគេដើរតាមនោះ មិនអាចធ្វើឲ្យពួកគេគ្រប់គ្នារួចផុតពីការទទួលខុសត្រូវ(លើបាបកម្មដែលខ្លួនបានសាង)នោះឡើយ។

• الترف مُبْعِد عن الإذعان للحق والانقياد له.
• ភាពមានបានស្តុកស្តម្ភ អាចធ្វើឲ្យគេឃ្លាតឆ្ងាយអំពីការពិត និងអនុវត្តតាមវា។

• المؤمن ينفعه ماله وولده، والكافر لا ينتفع بهما.
• ចំពោះអ្នកមានជំនឿ ទ្រព្យសម្បត្តិនិងកូនចៅរបស់គេអាចផ្តល់ជាប្រយោជន៍ដល់គេបាន។ រីឯពួកប្រឆាំងវិញ ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបានឡើយ។

• الإنفاق في سبيل الله يؤدي إلى إخلاف المال في الدنيا، والجزاء الحسن في الآخرة.
• ការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ និងធ្វើឲ្យគេទទួលបានទ្រព្យសម្បត្តិច្រើនជាងមុននៅក្នុងលោកិយ ហើយនិងទទួលបាននូវការតបស្នងដ៏ល្អប្រពៃនៅថ្ងៃបរលោក។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (32) ជំពូក​: សាហ្ពាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ