Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (6) ជំពូក​: សាហ្ពាក
وَيَرَى ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ ٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ هُوَ ٱلۡحَقَّ وَيَهۡدِيٓ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ
ហើយបណ្តាអ្នកដែលចេះដឹងក្នុងចំណោមមិត្តភក្តិ(របស់ព្យាការី) និងអ្នកដែលមានជំនឿក្នុងចំណោមអ្នកដែលមានចំណេះដឹងនៃពួកអះលីគីតាប(ដែលគេបានប្រទានគម្ពីរឲ្យ)បានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ វ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាការពិតដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ ហើយដែលវាចង្អុលបង្ហាញទៅកាន់មាគ៌ារបស់ម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចាស់ដែលត្រូវបានគេកោតសរសើរទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سعة علم الله سبحانه المحيط بكل شيء.
• ភាពទូលំទូលាយនៃចំណេះដឹងរបស់អល់ឡោះដែលគ្របដណ្តប់ជ្រួតជ្រាបលើអ្វីៗទាំងអស់។

• فضل أهل العلم.
• ឧត្តមភាពនៃអ្នកដែលមានចំណេះដឹង។

• إنكار المشركين لبعث الأجساد تَنَكُّر لقدرة الله الذي خلقهم.
• ការបដិសេធរបស់ពួកមុស្ហរីគីនចំពោះការធ្វើឲ្យរាងកាយរស់ឡើងវិញម្តងទៀត គឺជាការបដិសេធមិនទទួលស្គាល់សមត្ថភាពរបស់អល់ឡោះដែលបានបង្កើតពួកគេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (6) ជំពូក​: សាហ្ពាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ