ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
14 : 36

إِذۡ أَرۡسَلۡنَآ إِلَيۡهِمُ ٱثۡنَيۡنِ فَكَذَّبُوهُمَا فَعَزَّزۡنَا بِثَالِثٖ فَقَالُوٓاْ إِنَّآ إِلَيۡكُم مُّرۡسَلُونَ

នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ដំបូងទៅកាន់ពួកគេដើម្បីអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពសក្ការៈទៅចំពោះទ្រង់ ប៉ុន្តែពួកគេបានបដិសេធ(មិនជឿ)នឹងអ្នកនាំសារទាំងពីរនាក់នោះ ហើយយើងក៏បានពង្រឹងគេទាំងពីរដោយបញ្ជូនអ្នកនាំសារទីបីទៅជាមួយពួកគេទៀត។ ហើយអ្នកនាំសារទាំងបីនាក់នោះបាននិយាយទៅកាន់អ្នកស្រុកភូមិនោះថាៈ ពិតប្រាកដណាស់ ពួកយើង(ទាំងបីនាក់) គឺជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកកាន់ពួកអ្នកទាំងអស់គ្នា ដើម្បីអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងដើរតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية القصص في الدعوة إلى الله.
• សារសំខាន់នៃលើកឡើងពីរឿងរ៉ាវរបស់អ្នកជំនាន់មុននៅក្នុងការអំពាវនាវទៅកាន់អល់ឡោះ។ info

• الطيرة والتشاؤم من أعمال الكفر.
• ការមានជំនឿចំពោះប្រផ្នូល ស្ថិតក្នុងចំណោមទង្វើរបស់ពួកគ្មានជំនឿ។ info

• النصح لأهل الحق واجب .
• ការណែនាំឲ្យធ្វើតាមអ្នកដែលស្ថិតនៅលើការពិត គឺជាប្រការចាំបាច់។ info

• حب الخير للناس صفة من صفات أهل الإيمان.
• ការពេញចិត្តចង់ឲ្យអ្នកដទៃបានល្អ គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿ។ info