ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
18 : 36

قَالُوٓاْ إِنَّا تَطَيَّرۡنَا بِكُمۡۖ لَئِن لَّمۡ تَنتَهُواْ لَنَرۡجُمَنَّكُمۡ وَلَيَمَسَّنَّكُم مِّنَّا عَذَابٌ أَلِيمٞ

ពួកអ្នកភូមិក៏បាននិយាយទៅកាន់អ្នកនាំសារទាំងនោះថាៈ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកមិនបញ្ឈប់ការអំពាវនាវពួកយើងទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ទេនោះ ពួកយើងប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកដោយគប់នឹងដុំថ្មរហូតដល់ស្លាប់ជាមិនខាន ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់បំផុតពីពួកយើង។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية القصص في الدعوة إلى الله.
• សារសំខាន់នៃលើកឡើងពីរឿងរ៉ាវរបស់អ្នកជំនាន់មុននៅក្នុងការអំពាវនាវទៅកាន់អល់ឡោះ។ info

• الطيرة والتشاؤم من أعمال الكفر.
• ការមានជំនឿចំពោះប្រផ្នូល ស្ថិតក្នុងចំណោមទង្វើរបស់ពួកគ្មានជំនឿ។ info

• النصح لأهل الحق واجب .
• ការណែនាំឲ្យធ្វើតាមអ្នកដែលស្ថិតនៅលើការពិត គឺជាប្រការចាំបាច់។ info

• حب الخير للناس صفة من صفات أهل الإيمان.
• ការពេញចិត្តចង់ឲ្យអ្នកដទៃបានល្អ គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿ។ info