ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (25) ជំពូក​: សូរ៉ោះយ៉ាស៊ីន
إِنِّيٓ ءَامَنتُ بِرَبِّكُمۡ فَٱسۡمَعُونِ
(ឱក្រុមរបស់ខ្ញុំ!) ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយនឹងម្ចាស់របស់ខ្ញុំ និងម្ចាស់របស់ពួកអ្នកទាំងអស់គ្នា។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។ ជាការពិតណាស់ ខ្ញុំមិនខ្វល់នោះទេចំពោះការគំរាមរបស់ពួកអ្នកដែលថា ចង់សម្លាប់ខ្ញុំនោះ។ ភ្លាមនោះ ក្រុមរបស់គាត់ក៏បានសម្លាប់គាត់ចោល ហើយអល់ឡោះក៏បានបញ្ចូលគាត់ទៅក្នុងឋានសួគ៌។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية القصص في الدعوة إلى الله.
• សារសំខាន់នៃលើកឡើងពីរឿងរ៉ាវរបស់អ្នកជំនាន់មុននៅក្នុងការអំពាវនាវទៅកាន់អល់ឡោះ។

• الطيرة والتشاؤم من أعمال الكفر.
• ការមានជំនឿចំពោះប្រផ្នូល ស្ថិតក្នុងចំណោមទង្វើរបស់ពួកគ្មានជំនឿ។

• النصح لأهل الحق واجب .
• ការណែនាំឲ្យធ្វើតាមអ្នកដែលស្ថិតនៅលើការពិត គឺជាប្រការចាំបាច់។

• حب الخير للناس صفة من صفات أهل الإيمان.
• ការពេញចិត្តចង់ឲ្យអ្នកដទៃបានល្អ គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (25) ជំពូក​: សូរ៉ោះយ៉ាស៊ីន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ