Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (7) ជំពូក​: យ៉ាស៊ីន
لَقَدۡ حَقَّ ٱلۡقَوۡلُ عَلَىٰٓ أَكۡثَرِهِمۡ فَهُمۡ لَا يُؤۡمِنُونَ
ពិតប្រាកដណាស់ ទណ្ឌកម្មអំពីអល់ឡោះចាំបាច់ត្រូវតែធ្លាក់ទៅលើពួកគេភាគច្រើន(ពួកមុស្ហរីគីនម៉ាក្កះ) បន្ទាប់ពីការពិតអំពីអល់ឡោះជាម្ចាស់ដែលបាននាំមកតាមរយៈអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ តែពួកគេបែរជាមិនមានជំនឿចំពោះវាទៅវិញ ហើយបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេដដែល។ ជាការពិតណាស់ ពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដែរ ហើយពួកគេមិនធ្វើតាមការពិតដែលគាត់បាននាំមកឲ្យពួកគេឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• العناد مانع من الهداية إلى الحق.
• ភាពចចេសរឹងរូស គឺជារបាំងដែលរារាំងអំពីការទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។

• العمل بالقرآن وخشية الله من أسباب دخول الجنة.
• ការអនុវត្តតាមគម្ពីរគួរអាន និងការកោតខ្លាចអល់ឡោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យចូលឋានសួគ៌។

• فضل الولد الصالح والصدقة الجارية وما شابههما على العبد المؤمن.
• ឧត្តមភាពនៃកូនកតញ្ញូ និងការបរិច្ចាគទាន និងទង្វើផ្សេងទៀតដែលស្រដៀងគ្នានេះចំពោះខ្ញុំបម្រើអល់ឡោះដែលជាអ្នកមានជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (7) ជំពូក​: យ៉ាស៊ីន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ