ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
39 : 38

هَٰذَا عَطَآؤُنَا فَٱمۡنُنۡ أَوۡ أَمۡسِكۡ بِغَيۡرِ حِسَابٖ

ឱស៊ូឡៃម៉ាន! នេះហើយគឺជាការប្រទានរបស់យើងដែលយើងបានប្រទានវាដល់អ្នក ជាការឆ្លើយតបតាមការស្នើសុំរបស់អ្នកមកចំពោះយើង។ ដូច្នេះ ចូរអ្នកផ្តល់វាឲ្យទៅជនណាដែលអ្នកប្រាថ្នា និងមិនផ្តល់វាទៅឲ្យជនណាដែលអ្នកប្រាថ្នាចុះ ដោយអ្នកមិនត្រូវបានគេយកទោសពៃរ៍លើការផ្តល់ឲ្យ ឬមិនផ្តល់ឲ្យនោះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الحث على تدبر القرآن.
• ជម្រុញឲ្យធ្វើការត្រិះរិះពិចារណាចំពោះគម្ពីរគួរអាន។ info

• في الآيات دليل على أنه بحسب سلامة القلب وفطنة الإنسان يحصل له التذكر والانتفاع بالقرآن الكريم.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ពិតណាស់ អាស្រ័យទៅលើសុខភាពផ្លូវចិត្ត និងភាពឈ្លាសវៃរបស់មនុស្ស គឺគេនឹងទទួលបានការដាស់តឿន និងទទួលនូវផលប្រយោជន៍ពីគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។ info

• في الآيات دليل على صحة القاعدة المشهورة: «من ترك شيئًا لله عوَّضه الله خيرًا منه».
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃគោលការណ៍ដ៏ល្បីល្បាញមួយគឺ “ជនណាហើយដែលលះបង់អ្វីមួយដើម្បីអល់ឡោះនោះ ទ្រង់នឹងជំនួសឲ្យគេវិញនូវអ្វីប្រសើរជាងនោះទៅទៀត”។ info