Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (60) ជំពូក​: សទ
قَالُواْ بَلۡ أَنتُمۡ لَا مَرۡحَبَۢا بِكُمۡۖ أَنتُمۡ قَدَّمۡتُمُوهُ لَنَاۖ فَبِئۡسَ ٱلۡقَرَارُ
មួយក្រុមនៃពួកដែលដើរតាមគេបាននិយាយទៅកាន់មេដឹកនាំរបស់ខ្លួនថាៈ ផ្ទុយទៅវិញ ពួកអ្នក(ឱពួកមេដឹកនាំ) គឺគ្មានការស្វាគមន៍អ្វីសម្រាប់ពួកអ្នកឡើយ ព្រោះពួកអ្នក គឺជាមូលហេតុដែលនាំឲ្យពួកយើងត្រូវទទួលទណ្ឌកម្មដ៏ឈឺផ្សានេះ ដោយពួកអ្នកបានធ្វើឲ្យពួកយើងវង្វេង និងបានបោកប្រាស់ពួកយើង។ ពិតប្រាកដណាស់ កន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត គឺកន្លែងនេះហើយ ដែលជាកន្លែងស្នាក់អាស្រ័យសម្រាប់ទាំងអស់គ្នា នោះគឺឋាននរកជើហាន់ណាំ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من صبر على الضر فالله تعالى يثيبه ثوابًا عاجلًا وآجلًا، ويستجيب دعاءه إذا دعاه.
• ជនណាហើយដែលអត់ធ្មត់លើគ្រោះទាំងឡាយ គឺអល់ឡោះជាម្ចាស់នឹងតបស្នងដល់គេនូវការតបស្នងភ្លាមៗ និងការតបស្នងសម្រាប់ថ្ងៃក្រោយថែមទៀត ហើយទ្រង់នឹងទទួលយកនូវការបួងសួងរបស់គេកាលណាគេបួងសួង។

• في الآيات دليل على أن للزوج أن يضرب امرأته تأديبًا ضربًا غير مبرح؛ فأيوب عليه السلام حلف على ضرب امرأته ففعل.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់ថា ពិតណាស់ចំពោះប្តី គឺអាចវាយភរិយារបស់ខ្លួន(វាយតិចៗ)ក្នុងលក្ខណៈអប់រំ ដោយមិនត្រូវឲ្យមានរបួសស្នាមនោះទេ ព្រោះថា ព្យាការីអៃយ៉ូប បានស្បថថានឹងវាយប្រពន្ធរបស់គាត់ ហើយគាត់ក៏បានធ្វើដូច្នោះមែន។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (60) ជំពូក​: សទ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ