ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
35 : 39

لِيُكَفِّرَ ٱللَّهُ عَنۡهُمۡ أَسۡوَأَ ٱلَّذِي عَمِلُواْ وَيَجۡزِيَهُمۡ أَجۡرَهُم بِأَحۡسَنِ ٱلَّذِي كَانُواْ يَعۡمَلُونَ

ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាងនៅក្នុងលោកិយ ព្រោះតែការសារភាពកំហុសរបស់ពួកគេពីទង្វើនោះ ហើយបានវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេវិញ។ ហើយទ្រង់នឹងតបស្នងឲ្យពួកគេនូវផលបុណ្យរបស់ពួកគេដែលល្អប្រសើរជាងទង្វើកុសលដែលពួកគេធ្លាប់បានសាងនោះទៅទៀត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عظم خطورة الافتراء على الله ونسبة ما لا يليق به أو بشرعه له سبحانه.
• គ្រោះថ្នាក់ដ៏ធំធេងនៃការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ និងការចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ឬមិនសក្តិសមនឹងក្បួនច្បាប់របស់ទ្រង់។ info

• ثبوت حفظ الله للرسول صلى الله عليه وسلم أن يصيبه أعداؤه بسوء.
• បង្ហាញថា អល់ឡោះជាម្ចាស់ទ្រង់ថែរក្សាការពារអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)មិនឲ្យពួកសត្រូវបៀតបៀនលោកដោយអំពើអាក្រក់ណាមួយ។ info

• الإقرار بتوحيد الربوبية فقط بغير توحيد الألوهية، لا ينجي صاحبه من عذاب النار.
• ការទទួលស្គាល់ត្រឹមតែភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ) គឺមិនអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មនៃភ្លើងនរកបានឡើយ។ info