ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
36 : 39

أَلَيۡسَ ٱللَّهُ بِكَافٍ عَبۡدَهُۥۖ وَيُخَوِّفُونَكَ بِٱلَّذِينَ مِن دُونِهِۦۚ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٖ

តើមិនគ្រប់គ្រាន់ទេឬដែលអល់ឡោះជាអ្នកថែរក្សាខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ចំពោះកិច្ចការសាសនារបស់គេ និងកិច្ចការលោកិយរបស់គេ ហើយការពារគេពីសត្រូវរបស់គេនោះ? ពិតមែនហើយ ទ្រង់គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ។ ហើយពួកគេបានបន្លាចអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីរូបបដិមាទាំងឡាយដែលពួកគេគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះ ដោយថាវាអាចបង្កផលអាក្រក់ណាមួយដល់អ្នក ព្រោះតែភាពល្ងង់ខ្លៅរបស់ពួកគេនោះ។ ហើយជនណាដែលអល់ឡោះបានធ្វើឲ្យគេវង្វេងដោយទ្រង់មិនប្រទាននូវការចង្អុលបង្ហាញដល់គេទេនោះ ពិតប្រាកដណាស់ គឺគ្មានអ្នកណាម្នាក់ដែលអាចចង្អុលបង្ហាញរូបគេ(ទៅរកមាគ៌ាដែលត្រឹមត្រូវ)នោះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عظم خطورة الافتراء على الله ونسبة ما لا يليق به أو بشرعه له سبحانه.
• គ្រោះថ្នាក់ដ៏ធំធេងនៃការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ និងការចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ឬមិនសក្តិសមនឹងក្បួនច្បាប់របស់ទ្រង់។ info

• ثبوت حفظ الله للرسول صلى الله عليه وسلم أن يصيبه أعداؤه بسوء.
• បង្ហាញថា អល់ឡោះជាម្ចាស់ទ្រង់ថែរក្សាការពារអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)មិនឲ្យពួកសត្រូវបៀតបៀនលោកដោយអំពើអាក្រក់ណាមួយ។ info

• الإقرار بتوحيد الربوبية فقط بغير توحيد الألوهية، لا ينجي صاحبه من عذاب النار.
• ការទទួលស្គាល់ត្រឹមតែភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ) គឺមិនអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មនៃភ្លើងនរកបានឡើយ។ info