ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
53 : 39

۞ قُلۡ يَٰعِبَادِيَ ٱلَّذِينَ أَسۡرَفُواْ عَلَىٰٓ أَنفُسِهِمۡ لَا تَقۡنَطُواْ مِن رَّحۡمَةِ ٱللَّهِۚ إِنَّ ٱللَّهَ يَغۡفِرُ ٱلذُّنُوبَ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលបានបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងប្រព្រឹត្តល្មើសថាៈ ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និង(កុំអស់សង្ឃឹម)ពីការអភ័យទោសរបស់ទ្រង់ចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងអស់ចំពោះជនណាដែលបានសារភាពកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសារភាពកំហុស មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info