ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
56 : 39

أَن تَقُولَ نَفۡسٞ يَٰحَسۡرَتَىٰ عَلَىٰ مَا فَرَّطتُ فِي جَنۢبِ ٱللَّهِ وَإِن كُنتُ لَمِنَ ٱلسَّٰخِرِينَ

ចូរពួកអ្នកធ្វើបែបនោះចុះ ដើម្បីកុំឲ្យបុគ្គលណាម្នាក់និយាយទាំងមានវិប្បដិសារីបំផុតនៅថ្ងៃបរលោកថាៈ គួរឲ្យសោកស្តាយខ្លាំងណាស់ដែល(ពួកយើង)បានធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបានប្រឆាំងនិងប្រព្រឹត្តល្មើស(ចំពោះទ្រង់) និងធ្លាប់តែបានមើលងាយបណ្តាអ្នកមានជំនឿ និងអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info