ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
59 : 39

بَلَىٰ قَدۡ جَآءَتۡكَ ءَايَٰتِي فَكَذَّبۡتَ بِهَا وَٱسۡتَكۡبَرۡتَ وَكُنتَ مِنَ ٱلۡكَٰفِرِينَ

រឿងនោះ គឺមិនដូចការដែលអ្នកអះអាងថាអ្នកប្រាថ្នាចង់ទទួលបានការចង្អុលបង្ហាញនោះទេ។ ជាការពិតណាស់ ភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នករួចហើយ តែអ្នកបែរជាបដិសេធ និងបានក្រអឺតក្រទមទៅវិញ ហើយអ្នកថែមទាំងបានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងភស្តុតាងរបស់ទ្រង់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ថែមទៀត។ info
التفاسير:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الكِبْر خلق ذميم مشؤوم يمنع من الوصول إلى الحق.
• ភាពក្រអឺតក្រទម ក្អេងក្អាង គឺជាអត្តចរិតដែលគេស្អប់ខ្ពើមនិងត្រូវបានស្តីបន្ទោស ដែលរារាំងមនុស្សមិនឲ្យទៅដល់សេចក្តីពិត។ info

• سواد الوجوه يوم القيامة علامة شقاء أصحابها.
• មុខខ្មៅងងឹតនៅថ្ងៃបរលោក គឺជាសញ្ញានៃភាពអពមង្គលរបស់គេ។ info

• الشرك محبط لكل الأعمال الصالحة.
• អំពើស្ហ៊ីរិក ធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់។ info

• ثبوت القبضة واليمين لله سبحانه دون تشبيه ولا تمثيل.
• ទទួលស្គាល់ចំពោះ “កណ្តាប់ដៃ” និង ”ដៃស្តាំ” របស់អល់ឡោះ ដោយគ្មានប្រៀបធៀប និងប្រៀបប្រដូច។ info