Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (69) ជំពូក​: អាស់ហ្សូមើរ
وَأَشۡرَقَتِ ٱلۡأَرۡضُ بِنُورِ رَبِّهَا وَوُضِعَ ٱلۡكِتَٰبُ وَجِاْيٓءَ بِٱلنَّبِيِّـۧنَ وَٱلشُّهَدَآءِ وَقُضِيَ بَيۡنَهُم بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ
ហើយផែនដីត្រូវបានបំភ្លឺឡើង នៅពេលដែលម្ចាស់ដ៏មហាខ្លាំងពូកែបានបង្ហាញខ្លួន(យាងមក)ដើម្បីកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ។ ហើយសៀវភៅកំណត់ត្រាទង្វើរបស់មនុស្សលោកត្រូវបានគេចែកឲ្យ(មនុស្សគ្រប់គ្នា)។ ហើយគេបាននាំបណ្តាព្យាការីទាំងឡាយមក និងបាននាំប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់មកផងដែរ ដើម្បីឲ្យពួកគេ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ធ្វើជាសាក្សីសម្រាប់បណ្តាព្យាការីទាំងឡាយប្រឆាំងនឹងក្រុមរបស់ពួកគេ(ព្យាការីទាំងនោះ)។ ហើយអល់ឡោះនឹងកាត់សេចក្តីរវាងពួកគេទាំងអស់គ្នាដោយភាពយុត្តិធម៌បំផុត ដោយនៅក្នុងថ្ងៃនោះ ពួកគេមិនត្រូវបានគេបំពានដោយបន្ថែមនូវអំពើអាក្រក់ ឬកាត់បន្ថយកុសលផលបុណ្យរបស់គេ(ដែលគេបានសាង)នោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ثبوت نفختي الصور.
ទួលស្គាល់ចំពោះការផ្លុំត្រែចំនួនពីរលើក(នៅថ្ងៃបរលោក)។

• بيان الإهانة التي يتلقاها الكفار، والإكرام الذي يُسْتَقبل به المؤمنون.
• បង្ហាញពីភាពទាកទាបដែលពួកប្រឆាំងទទួលបាន និងកិត្តិយសខ្ពង់ខ្ពស់ដែលគេទទួលស្វាគមន៍ចំពោះបណ្តាអ្នកមានជំនឿ ។

• ثبوت خلود الكفار في الجحيم، وخلود المؤمنين في النعيم.
• ទទួលស្គាល់ពីការស្ថិតនៅក្នុងភ្លើងនរកជាអមតៈរបស់ពួកគ្មានជំនឿ និងការស្ថិតនៅជាអមតៈរបស់បណ្តាអ្នកមានជំនឿនៅក្នុងការសើយសុខ(ឋានសួគ៌)។

• طيب العمل يورث طيب الجزاء.
• អំពើល្អ បន្សល់ទុកនូវការតបស្នងដែលល្អដូចគ្នា។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (69) ជំពូក​: អាស់ហ្សូមើរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ