Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (9) ជំពូក​: អាស់ហ្សូមើរ
أَمَّنۡ هُوَ قَٰنِتٌ ءَانَآءَ ٱلَّيۡلِ سَاجِدٗا وَقَآئِمٗا يَحۡذَرُ ٱلۡأٓخِرَةَ وَيَرۡجُواْ رَحۡمَةَ رَبِّهِۦۗ قُلۡ هَلۡ يَسۡتَوِي ٱلَّذِينَ يَعۡلَمُونَ وَٱلَّذِينَ لَا يَعۡلَمُونَۗ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ
តើអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះដោយចំណាយពេលវេលានៅពេលយប់របស់គេ ក្រាបស៊ូជូត និងឈរចំពោះម្ចាស់របស់គេ ដោយគេខ្លាចទណ្ឌកម្មនៅថ្ងៃបរលោក ហើយសង្ឃឹមចំពោះក្តីមេត្តាករុណាដ៏ល្អប្រពៃពីម្ចាស់របស់គេនោះល្អជាង ឬក៏ពួកប្រឆាំងដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេលមានគ្រោះអាសន្ន ហើយប្រឆាំងនឹងទ្រង់វិញនៅពេលមានក្តីសុខ ព្រមទាំងបានបង្កើតដៃគូជាច្រើនជាមួយអល់ឡោះនោះល្អជាង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តើស្មើគ្នាដែរឬទេរវាងអ្នកដែលបានដឹងនូវអ្វីដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេ ដោយសារតែពួកគេស្គាល់អល់ឡោះ ហើយនិងពួកទាំងនោះដែលមិនដឹងអ្វីសោះអំពីរឿងនោះ? តាមពិត មានតែបញ្ញាជនប៉ុណ្ណោះដែលដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរនេះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• رعاية الله للإنسان في بطن أمه.
• ការថែរក្សាររបស់អល់ឡោះចំពោះមនុស្សលោកនៅក្នុងផ្ទៃម្តាយរបស់ពួកគេ។

• ثبوت صفة الغنى وصفة الرضا لله.
• ទទួលស្គាល់នូវលក្ខណៈសម្បត្តិ “ភាពមានលើសលប់(មិនត្រូវអ្នកដទៃ)” និង “ការពេញចិត្ត” របស់អល់ឡោះជាម្ចាស់។

• تعرّف الكافر إلى الله في الشدة وتنكّره له في الرخاء، دليل على تخبطه واضطرابه.
• ការដែលពួកប្រឆាំងស្គាល់អល់ឡោះនៅពេលមានអាសន្ន តែបែរជាប្រឆាំងនឹងទ្រង់វិញនៅពេលមានភាពសុខសាន្ត គឺជាភស្តុតាងបញ្ជាក់ថា ពួកគេជាមនុស្សក្រឡិចក្រឡុច និងគ្មានភាពច្បាស់លាស់។

• الخوف والرجاء صفتان من صفات أهل الإيمان.
• ការកោតខ្លាច និងការសង្ឃឹម គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិទាំងឡាយរបស់អ្នកមានជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (9) ជំពូក​: អាស់ហ្សូមើរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ