Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (10) ជំពូក​: អាន់នីសាក
إِنَّ ٱلَّذِينَ يَأۡكُلُونَ أَمۡوَٰلَ ٱلۡيَتَٰمَىٰ ظُلۡمًا إِنَّمَا يَأۡكُلُونَ فِي بُطُونِهِمۡ نَارٗاۖ وَسَيَصۡلَوۡنَ سَعِيرٗا
ជាការពិតណាស់ ពួកដែលស៊ីទ្រព្យសម្បត្តិក្មេងកំព្រា ហើយចាត់ចែងទ្រព្យសម្បត្តិរបស់ពួកគេដោយបំពាននិងដោយអយុត្តិធម៌នោះ តាមការពិតពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ។ ហើយភ្លើងនរកនឹងឆាបឆេះពួកគេនៅថ្ងៃបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• دلت أحكام المواريث على أن الشريعة أعطت الرجال والنساء حقوقهم مراعية العدل بينهم وتحقيق المصلحة بينهم.
• ច្បាប់នៃការបែងចែកកេរមរតកបានបង្ហាញថា ពិតប្រាកដណាស់ ច្បាប់ឥស្លាមបានផ្តល់ដល់បុរសនិងស្ត្រីនូវសិទ្ធិរបស់ពួកគេដែលត្រូវទទួលបានដោយថ្លឹងថ្លែងប្រកបភាពយុត្តិធម៌រវាងពួកគេ និងបញ្ជាក់ពីផលប្រយោជន៍រវាងពួកគេ។

• التغليظ الشديد في حرمة أموال اليتامى، والنهي عن التعدي عليها، وعن تضييعها على أي وجه كان.
• បម្រាមធ្ងន់ធ្ងរបំផុតពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់ក្មេងកំព្រា ហាមឃាត់ពីបំពានលើទ្រព្យសម្បត្តិក្មេងកំព្រា និងហាមឃាត់ពីការខ្ជះខ្ជាយវា ទោះដោយវិធីសាស្ត្រណាក៏ដោយ។

• لما كان المال من أكثر أسباب النزاع بين الناس تولى الله تعالى قسمته في أحكام المواريث.
• នៅពេលដែលទ្រព្យសម្បត្តិជាកត្តាដ៏ចម្បងជាងគេដែលបង្កឲ្យមានជម្លោះរវាងមនុស្សលោក អល់ឡោះជាម្ចាស់ក៏បានធ្វើការបែងចែកដោយផ្ទាល់នៅក្នុងក្បួនច្បាប់នៃការបែងចែកកេរមរតកនេះ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (10) ជំពូក​: អាន់នីសាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ