ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (10) ជំពូក​: សូរ៉ោះហ្វូសស៊ីឡាត់
وَجَعَلَ فِيهَا رَوَٰسِيَ مِن فَوۡقِهَا وَبَٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقۡوَٰتَهَا فِيٓ أَرۡبَعَةِ أَيَّامٖ سَوَآءٗ لِّلسَّآئِلِينَ
ហើយទ្រង់បានបង្កើតភ្នំជាច្រើននៅលើផែនដីដើម្បីទប់លំនឹងវាកុំឲ្យញ័ររញ្ជួយ និងបានប្រទានពរជ័យនៅលើវា ព្រមបានកំណត់នៅលើផែនដីនោះនូវស្បៀងអាហារសម្រាប់មនុស្ស និងសត្វពាហនៈក្នុងរយៈពេលបួនថ្ងៃ រាប់បន្តពីពីរថ្ងៃខាងលើ គឺថ្ងៃអង្គារនិងថ្ងៃពុធ សម្រាប់អ្នកដែលចង់សួរអំពីវា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تعطيل الكافرين لوسائل الهداية عندهم يعني بقاءهم على الكفر.
• ការបដិសេធរបស់ពួកប្រឆាំងចំពោះរាល់មធ្យោបាយដែលនាំពួកគេទៅកាន់ការចង្អុលបង្ហាញ គឺមានន័យថា ពួកគេនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿជារៀងរហូត។

• بيان منزلة الزكاة، وأنها ركن من أركان الإسلام.
• បញ្ជាក់អំពីភាពធំធេងនៃការបរិច្ចាគហ្សាកាត់ ហើយវាគឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះទាំងប្រាំនៃសាសនាឥស្លាម។

• استسلام الكون لله وانقياده لأمره سبحانه بكل ما فيه.
• ចក្រវាលទាំងមូលបានប្រគល់ខ្លួនជូនអល់ឡោះជាម្ចាស់ និងគោរពតាមបទបញ្ជាទាំងអស់របស់ទ្រង់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (10) ជំពូក​: សូរ៉ោះហ្វូសស៊ីឡាត់
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ