ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
43 : 41

مَّا يُقَالُ لَكَ إِلَّا مَا قَدۡ قِيلَ لِلرُّسُلِ مِن قَبۡلِكَۚ إِنَّ رَبَّكَ لَذُو مَغۡفِرَةٖ وَذُو عِقَابٍ أَلِيمٖ

ការបដិសេធដែលគេបានពោលទៅកាន់អ្នកនោះ ក៏ដូចអ្វីដែលគេបានពោលទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលមានការអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុសចំពោះទ្រង់ ហើយក៏ជាអ្នកដែលមានទណ្ឌកម្មដ៏ឈឺចាប់បំផុតផងដែរសម្រាប់អ្នកដែលនៅតែបន្តសាងបាបកម្ម ដោយមិនព្រមសារភាពកំហុស(កែខ្លួន)នោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• حَفِظ الله القرآن من التبديل والتحريف، وتَكَفَّل سبحانه بهذا الحفظ، بخلاف الكتب السابقة له.
• អល់ឡោះបានថែរក្សាការពារគម្ពីរគួរអានពីការផ្លាស់ប្តូរនិងការកែប្រែ ហើយទ្រង់ធានារ៉ាប់រងលើការថែរក្សាគម្ពីរគួរអាននេះ ខុសពីបណ្តាគម្ពីរពីមុនៗមក។ info

• قطع الحجة على مشركي العرب بنزول القرآن بلغتهم.
• កាត់ផ្តាច់ការយកលេសរបស់ពួកមុស្ហរីគីនអារ៉ាប់(ពួកពហុទេពនិយមដែលជាជនជាតិអារ៉ាប់)ដោយបញ្ចុះគម្ពីរគួរអានជាភាសាររបស់ពួកគេ។ info

• نفي الظلم عن الله، وإثبات العدل له.
• បដិសេធភាពអយុត្តិធម៌ចំពោះអល់ឡោះ និងទទួលស្គាល់ពីភាពយុត្តិធម៌របស់ទ្រង់។ info