ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: សូរ៉ោះអាហ្សហ្សុខរ៉ហ្វ
وَجَعَلُواْ لَهُۥ مِنۡ عِبَادِهِۦ جُزۡءًاۚ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ مُّبِينٌ
ហើយពួកមុស្ហរីគីនបានអះអាងថា មានម៉ាខ្លូកមួយចំនួនត្រូវបានប្រសូត្រចេញមកពី(អល់ឡោះ)ម្ចាស់ដែលជាអ្នកបង្កើត ខណៈដែលពួកគេនិយាយថាៈ ម៉ាឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ពួកដែលនិយាយនូវពាក្យសម្តីបែបនេះ គឺជាពួកដែលប្រឆាំង(គ្មានជំនឿ)យ៉ាងជាក់ច្បាស់ និងស្ថិតក្នុងភាពវង្វេង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• كل نعمة تقتضي شكرًا.
• រាល់ឧបការគុណទាំងឡាយ ទាមទារនូវការដឹងគុណ។

• جور المشركين في تصوراتهم عن ربهم حين نسبوا الإناث إليه، وكَرِهوهنّ لأنفسهم.
• ការបំពានរបស់ពួកមុស្ហរីគីនក្នុងការស្រមើស្រមៃរបស់ពួកគេចំពោះម្ចាស់របស់ពួកគេ ខណៈដែលពួកគេចោទថា អល់ឡោះជាម្ចាស់មានបុត្រី ខណៈដែលពួកគេខ្លួនឯងមិនពេញចិត្តកូនស្រី។

• بطلان الاحتجاج على المعاصي بالقدر.
• ការប្រព្រឹត្តល្មើសដោយយកលេសសំអាងលើហេតុផលនៃការកំណត់ព្រេងវាសនានោះ គឺជារឿងដែលមិនត្រឹមត្រូវឡើយ។

• المشاهدة أحد الأسس لإثبات الحقائق.
• ការឃើញដោយផ្ទាល់ភ្នែក គឺជាមូលដ្ឋានគ្រឹះមួយក្នុងការបញ្ជាក់អំពីការពិត។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: សូរ៉ោះអាហ្សហ្សុខរ៉ហ្វ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ