Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (29) ជំពូក​: អាហ្សហ្សុខរ៉ហ្វ
بَلۡ مَتَّعۡتُ هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ جَآءَهُمُ ٱلۡحَقُّ وَرَسُولٞ مُّبِينٞ
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកមុស្ហរីគីនដែលបដិសេធទាំងនោះភ្លាមៗនោះឡើយ ផ្ទុយទៅវិញ គឺយើងបានឲ្យពួកមុស្ហរីគីនទាំងនោះសោយសុខនៅលើលោកិយនេះ និងបានឲ្យជីដូនជីតារបស់ពួកគេមុនពួកគេនោះបានសោយសុខផងដែរ រហូតដល់គម្ពីរគួរអាន និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់ គឺព្យាការីមូហាំម៉ាត់ បានមកដល់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التقليد من أسباب ضلال الأمم السابقة.
• ការធ្វើតាមទាំងងងឹតងងុល គឺស្ថិតក្នុងមូលហេតុមួយដែលធ្វើឲ្យប្រជាជាតិជំនាន់មុនជាច្រើនវង្វេង។

• البراءة من الكفر والكافرين لازمة.
• ការមិនជាប់ពាក់ព័ន្ធនឹងភាពគ្មានជំនឿនិងពួកគ្មានជំនឿ គឺជារឿងចាំបាច់។

• تقسيم الأرزاق خاضع لحكمة الله.
• ការបែងចែកលាភសក្ការៈ គឺអាស្រ័យទៅតាមហេតុផលនៃគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់។

• حقارة الدنيا عند الله، فلو كانت تزن عنده جناح بعوضة ما سقى منها كافرًا شربة ماء.
• ភាពគ្មានតម្លៃនៃលោកិយចំពោះអល់ឡោះជាម្ចាស់។ ប្រសិនបើវាមានតម្លៃសម្រប់អល់ឡោះប៉ុនស្លាបសត្វមូសនោះ ប្រាកដជាអល់ឡោះនឹងមិនឲ្យពួកដែលគ្មានជំនឿនោះ អាចផឹកទឹកសូម្បីមួយតំនក់នោះឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (29) ជំពូក​: អាហ្សហ្សុខរ៉ហ្វ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ