ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (67) ជំពូក​: សូរ៉ោះអាហ្សហ្សុខរ៉ហ្វ
ٱلۡأَخِلَّآءُ يَوۡمَئِذِۭ بَعۡضُهُمۡ لِبَعۡضٍ عَدُوٌّ إِلَّا ٱلۡمُتَّقِينَ
មិត្តភក្តិដែលស្មោះស្ម័គ្រនឹងគ្នាដែលស្ថិតនៅលើភាពគ្មានជំនឿនិងភាពវង្វេងនោះ នឹងក្លាយជាសត្រូវនឹងគ្នានៅថ្ងៃបរលោក លើកលែងតែបណ្តាអ្នកកោតខ្លាចអល់ឡោះដែលគោរពតាមការបង្គាប់ប្រើរបស់ទ្រង់ និងជៀសឆ្ងាយពីបម្រាមរបស់ទ្រង់ប៉ុណ្ណោះ។ ពិតណាស់ មិត្តភាពរបស់ពួកគេនឹងស្ថិតស្ថេរជានិច្ច មិនសាបសូន្យឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• نزول عيسى من علامات الساعة الكبرى.
• ការចុះមកកាន់ផែនដីរបស់ព្យាការីអ៊ីសា គឺជាសញ្ញាធំមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក។

• انقطاع خُلَّة الفساق يوم القيامة، ودوام خُلَّة المتقين.
• នៅថ្ងៃបរលោក មិត្តភាពរបស់ពួកដែលសាងទង្វើអាក្រក់ នឹងត្រូវបាត់បង់ តែមិត្តភាពរបស់អ្នកដែលកោតខ្លាចអល់ឡោះនោះ មិនបាត់បង់នោះឡើយ។

• بشارة الله للمؤمنين وتطمينه لهم عما خلفوا وراءهم من الدنيا وعما يستقبلونه في الآخرة.
• អល់ឡោះជាម្ចាស់ទ្រង់ប្រាប់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿ និងធ្វើឲ្យគេមានភាពនឹងនរអំពីអ្វីដែលពួកគេខកខាន(មិនទទួលបាន)នៃលាភសំណាងលោកិយ ហើយអ្វីដែលពួកគេនឹងប្រឈមនៅថ្ងៃបរលោក។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (67) ជំពូក​: សូរ៉ោះអាហ្សហ្សុខរ៉ហ្វ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ