ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
8 : 44

لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ

គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកធ្វើឲ្យរស់និងជាអ្នកធ្វើឲ្យស្លាប់។ គ្មាននរណាដែលអាចធ្វើឲ្យរស់ និងគ្មាននរណាដែលអាចធ្វើឲ្យស្លាប់ក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនៗរបស់ពួកអ្នក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• نزول القرآن في ليلة القدر التي هي كثيرة الخيرات دلالة على عظم قدره.
• ការបញ្ចុះគម្ពីរគួរអាននៅក្នុងយប់ឡៃឡាទុលក៏ទើរដែលពោរពេញដោយសេចក្តីល្អជាច្រើននោះ ជាភស្តុតាងបញ្ជាក់ទៅលើភាពអស្ចារ្យនៃឋានៈរបស់យប់នោះ។ info

• بعثة الرسل ونزول القرآن من مظاهر رحمة الله بعباده.
• ការតែងតាំងអ្នកនាំសារទាំងឡាយ និងការបញ្ចុះគម្ពីរគួរអាន ស្ថិតក្នុងចំណោមភស្តុតាងជាក់ស្តែងដែលបញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។ info

• رسالات الأنبياء تحرير للمستضعفين من قبضة المتكبرين.
• សារទាំងឡាយរបស់អ្នកនាំសារទាំងអស់ គឺរំដោះអ្នកទន់ខ្សោយឲ្យរួចផុតពីការជិះជាន់របស់ពួកយង់ឃ្នង។ info