Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់ហ្ជាស៊ីយ៉ះ   អាយ៉ាត់:
وَبَدَا لَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
ហើយអំពើអាក្រក់ទាំងឡាយរបស់ពួកគេដែលពួកគេធ្លាប់បានសាងនៅលើលោកិយ ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ បានលាតត្រដាងឡើងចំពោះមុខពួកគេ ហើយទណ្ឌកម្មដែលពួកគេធ្លាប់សើចចំអកចំពោះវានៅពេលដែលគេដាស់តឿនព្រមានពួកគេនោះ បានធ្លាក់ទៅលើពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَقِيلَ ٱلۡيَوۡمَ نَنسَىٰكُمۡ كَمَا نَسِيتُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّٰصِرِينَ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ នៅថ្ងៃនេះ យើងទុកពួកអ្នកចោលនៅក្នុងឋាននរក ដូចដែលពួកអ្នកធ្លាប់បានបំភ្លេចនូវជំនួបនៅក្នុងថ្ងៃរបស់ពួកអ្នកនេះដែរ ដោយពួកអ្នកមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនេះដោយការមានជំនឿនិងការសាងទង្វើកុសលនោះទេ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នកដែលពួកអ្នកត្រូវរស់នៅនោះ គឺឋាននរក។ ហើយពួកអ្នកគ្មានអ្នកគាំពារណាដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ذَٰلِكُم بِأَنَّكُمُ ٱتَّخَذۡتُمۡ ءَايَٰتِ ٱللَّهِ هُزُوٗا وَغَرَّتۡكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ فَٱلۡيَوۡمَ لَا يُخۡرَجُونَ مِنۡهَا وَلَا هُمۡ يُسۡتَعۡتَبُونَ
ទណ្ឌកម្មដែលគេដាក់លើពួកអ្នកនេះ គឺដោយសារតែពួកអ្នកបានយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះធ្វើជាការលេងសើច ហើយការសោយសុខ និងភាពត្រកត្រអាលនៃការជីវិតលោកិយបានបោកប្រាស់ពួកអ្នក។ ដូច្នេះនៅថ្ងៃនេះ ពួកប្រឆាំងដែលសើចចំអកចំពោះវាក្យខណ្ឌរបស់អល់ឡោះទាំងនេះ មិនអាចចាកចេញពីឋាននរកបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។ ហើយពួកគេមិនត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតដើម្បីសាងទង្វើកុសលនោះឡើយ ហើយម្ចាស់របស់ពួកគេ ក៏មិនពេញចិត្តចំពោះពួកគេនោះដែរ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَلِلَّهِ ٱلۡحَمۡدُ رَبِّ ٱلسَّمَٰوَٰتِ وَرَبِّ ٱلۡأَرۡضِ رَبِّ ٱلۡعَٰلَمِينَ
ពិតប្រាកដណាស់ រាល់ការសសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ ដែលជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ ជាម្ចាស់គ្រប់ផែនដី និងជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងអស់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَلَهُ ٱلۡكِبۡرِيَآءُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
ហើយភាពឧត្តុង្គឧត្តម និងភាពខ្ពង់ខ្ពស់នៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ ការចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاستهزاء بآيات الله كفر.
• ការសើចចំអកនឹងវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ នឹងក្លាយជាអ្នកដែលគ្មានជំនឿ។

• خطر الاغترار بلذات الدنيا وشهواتها.
• គ្រោះថ្នាក់នៃការចាញ់បោកភាពត្រេកត្រអាល និងចំណង់តណ្ហាលោកិយ។

• ثبوت صفة الكبرياء لله تعالى.
• គ្រោះថ្នាក់នៃការចាញ់បោកភាពត្រេកត្រអាល និងចំណង់តណ្ហាលោកិយ។

• إجابة الدعاء من أظهر أدلة وجود الله سبحانه وتعالى واستحقاقه العبادة.
• ការឆ្លើយតបនឹងការបួងសួងសុំ គឺស្ថិតក្នុងចំណោមភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីវត្តមានរបស់អល់ឡោះ និងភាពសាកសមរបស់ទ្រង់ក្នុងការទទួលនូវការគោរពសក្ការៈ។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់ហ្ជាស៊ីយ៉ះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ