Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: អាល់ហ្ជាស៊ីយ៉ះ
مَنۡ عَمِلَ صَٰلِحٗا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۖ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ
ជនណាហើយដែលបានសាងអំពើល្អ ពិតណាស់ ផលនៃអំពើល្អនោះគឺសម្រាប់រូបគេ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់គេនោះឡើយ។ ហើយជនណាដែលសាងអំពើអាក្រក់ ពិតណាស់ ផលនៃទង្វើអាក្រក់នោះ គឺជាទណ្ឌកម្មលើរូបគេ ហើយអំពើអាក្រក់របស់គេនោះ ក៏មិនបានបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះដែរ។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីយើងនឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសមនឹងទទួលបាន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• العفو والتجاوز عن الظالم إذا لم يُظهر الفساد في الأرض، ويَعْتَدِ على حدود الله؛ خلق فاضل أمر الله به المؤمنين إن غلب على ظنهم العاقبة الحسنة.
• ការខន្តីអភ័យទោស និងការអធ្យាស្រ័យចំពោះអ្នកដែលបំពានដែលមិនបង្កនូវវិនាសកម្មណាមួយនៅលើផែនដី និងមិនបំពានព្រំដែនច្បាប់របស់អល់ឡោះទេនោះ វាគឺជាសីលធម៌ដ៏ល្អប្រពៃដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រើពួកអ្នកមានជំនឿឲ្យប្រកាន់ខ្ជាប់នឹងវា ប្រសិនបើគេយល់ថា ការអភ័យទោសនេះ មានផលល្អ។

• وجوب اتباع الشرع والبعد عن اتباع أهواء البشر.
• ចាំបាច់ត្រូវដើរតាមក្បួនច្បាប់របស់អល់ឡោះ និងឃ្លាតឆ្ងាយពីការធ្វើតាមទំនើងចិត្តរបស់មនុស្ស។

• كما لا يستوي المؤمنون والكافرون في الصفات، فلا يستوون في الجزاء.
• ដូចដែលអ្នកមានជំនឿ និងពួកគ្មានជំនឿមានលក្ខណៈសម្បត្តិមិនដូចគ្នានោះដែរ ដូចនេះ ការតបស្នងរបស់ពួកគេក៏មិនស្មើគ្នាដែរ។

• خلق الله السماوات والأرض وفق حكمة بالغة يجهلها الماديون الملحدون.
• អល់ឡោះជាម្ចាស់ទ្រង់បង្កើតមេឃជាច្រើនជាន់ស្របទៅតាមហេតុផលដ៏ច្បាស់លាស់ ដែលពួកគ្មានជំនឿមិនបានដឹងនោះឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: អាល់ហ្ជាស៊ីយ៉ះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ