ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (27) ជំពូក​: សូរ៉ោះអាល់ហ្ជាស៊ីយ៉ះ
وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٖ يَخۡسَرُ ٱلۡمُبۡطِلُونَ
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ គ្មានអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដណាក្រៅពីទ្រង់ឡើយ។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង ដែលជាថ្ងៃដែលអល់ឡោះទ្រង់នឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ ពួកដែលធ្វើខុសដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះអ្នកផ្សេងពីអល់ឡោះនោះ នឹងទទួលការខាតបង់ ដោយសារតែពួកគេព្យាយាមបំភ្លៃការពិតទៅជាប្រការមិនពិត និងបំភ្លៃប្រការមិនពិតទៅជាប្រការពិត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اتباع الهوى يهلك صاحبه، ويحجب عنه أسباب التوفيق.
• ការធ្វើតាមទំនើងចិត្ត គឺបំផ្លាញរូបគេឲ្យវិនាស ហើយរារាំងរូបគេមិនឲ្យទទួលការចង្អុលបង្ហាញ។

• هول يوم القيامة.
• ស្ថានភាពដ៏រន្ធត់នៅថ្ងៃបរលោក។

• الظن لا يغني من الحق شيئًا، خاصةً في مجال الاعتقاد.
• ការប៉ាន់ស្មាន ពុំអាចផ្តល់ផលប្រយោជន៍អ្វីសម្រាប់បញ្ជាក់ការពិតនោះឡើយ ជាពិសេស បញ្ហាទាក់ទងនឹងគោលជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (27) ជំពូក​: សូរ៉ោះអាល់ហ្ជាស៊ីយ៉ះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ