Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (4) ជំពូក​: អាល់ហ្ជាស៊ីយ៉ះ
وَفِي خَلۡقِكُمۡ وَمَا يَبُثُّ مِن دَآبَّةٍ ءَايَٰتٞ لِّقَوۡمٖ يُوقِنُونَ
ហើយនៅក្នុងការបង្កើតពួកអ្នក(ឱមនុស្សលោក)អំពីដំណក់ទឹកកាម បន្ទាប់មកទៅជាដុំឈាម បន្ទាប់មកទៀតទៅជាដុំសាច់ និងនៅក្នុងការបង្កើតសត្វទាំងឡាយទ្រង់ដែលបានពង្រាយវាពាសពេញលើផ្ទៃដីនោះ គឺសុទ្ធតែជាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់ក្រុមដែលជឿជាក់ថា ពិតណាស់ អល់ឡោះ គឺជាម្ចាស់ដែលបង្កើត(អ្វីៗគ្រប់យ៉ាង)យ៉ាងពិតប្រាកដ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الكذب والإصرار على الذنب والكبر والاستهزاء بآيات الله: صفات أهل الضلال، وقد توعد الله المتصف بها.
• ការភូតកុហក ការបន្តស្ថិតលើអំពើបាប ការក្រអឺតក្រទម និងការសើចចំអកមើលស្រាលចំពោះភស្តុតាងរបស់អល់ឡោះ គឺជាលក្ខណៈសម្បត្តិរបស់ពួកដែលវង្វេង ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់សន្យាដាក់ទណ្ឌកម្មទៅលើពួកដែលមានលក្ខណៈបែបនេះ។

• نعم الله على عباده كثيرة، ومنها تسخير ما في الكون لهم.
• ឧបការគុណរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ គឺមានច្រើនលើសលុប ក្នុងនោះ ទ្រង់បានបង្កើតអ្វីៗទាំងអស់នៅក្នុងចក្រវាលនេះ គឺសម្រាប់ពួកគេ។

• النعم تقتضي من العباد شكر المعبود الذي منحهم إياها.
• ឧបការគុណទាំងឡាយទាមទារឲ្យខ្ញុំបម្រើរបស់អល់ឡោះដឹងគុណចំពោះម្ចាស់ដែលបានប្រទានវាដល់ពួកគេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (4) ជំពូក​: អាល់ហ្ជាស៊ីយ៉ះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ