Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: អាល់អះកហ្វ
وَوَصَّيۡنَا ٱلۡإِنسَٰنَ بِوَٰلِدَيۡهِ إِحۡسَٰنًاۖ حَمَلَتۡهُ أُمُّهُۥ كُرۡهٗا وَوَضَعَتۡهُ كُرۡهٗاۖ وَحَمۡلُهُۥ وَفِصَٰلُهُۥ ثَلَٰثُونَ شَهۡرًاۚ حَتَّىٰٓ إِذَا بَلَغَ أَشُدَّهُۥ وَبَلَغَ أَرۡبَعِينَ سَنَةٗ قَالَ رَبِّ أَوۡزِعۡنِيٓ أَنۡ أَشۡكُرَ نِعۡمَتَكَ ٱلَّتِيٓ أَنۡعَمۡتَ عَلَيَّ وَعَلَىٰ وَٰلِدَيَّ وَأَنۡ أَعۡمَلَ صَٰلِحٗا تَرۡضَىٰهُ وَأَصۡلِحۡ لِي فِي ذُرِّيَّتِيٓۖ إِنِّي تُبۡتُ إِلَيۡكَ وَإِنِّي مِنَ ٱلۡمُسۡلِمِينَ
ហើយយើងបានដាក់បទបញ្ជាយ៉ាងតឹងរឹងមួយចំពោះមនុស្សលោកឲ្យធ្វើល្អទៅចំពោះឪពុកម្តាយរបស់គេ ដោយត្រូវកតញ្ញូចំពោះគាត់ទាំងពីរទាំងក្នុងពេលដែលគាត់ទាំងពីរនៅមានជីវិតរស់នៅ និងទាំងពេលបន្ទាប់ពីគាត់ទាំងពីរបានស្លាប់នូវអ្វីដែលមិនផ្ទុយពីច្បាប់បញ្ញត្តិឥស្លាម និងជាពិសេស គឺចំពោះម្តាយរបស់គេដែលបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយរយៈពេលនៃការពពោះដែលគេស្ថិតនៅក្នុងផ្ទៃម្តាយរបស់គេ និងរយៈពេលបំបៅដោះរហូតដល់ឈប់បំបៅ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេមានកម្លាំងពេញលេញ ទាំងប្រាជ្ញារបស់គេ និងកាយសម្បទារបស់គេ ហើយបានឈានដល់អាយុសែសិបឆ្នាំនោះ គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានមកឲ្យខ្ញុំ និងប្រទានឲ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមទ្រង់មេត្តាឲ្យខ្ញុំធ្វើនូវអំពើល្អដែលទ្រង់ពេញចិត្ត ហើយសូមទ្រង់ទទួលយកវាអំពីខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាកែលម្អរូបខ្ញុំនៅចំពោះកូនចៅរបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់នូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលគោរពស្តាប់តាមការបង្គាប់របស់ទ្រង់ ដោយប្រគល់ខ្លួនចាំទទួលនូវបទបញ្ជាទាំងឡាយរបស់ទ្រង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بيان مكانة بِرِّ الوالدين في الإسلام، بخاصة في حق الأم، والتحذير من العقوق.
• បញ្ជាក់ពីឋានៈនៃអំពើកតញ្ញូចំពោះឪពុកម្តាយនៅក្នុងសាសនាឥស្លាម ជាពិសេស គឺសិទ្ធិរបស់ម្តាយ ហើយនិងដាស់តឿនព្រមានចំពោះការប្រព្រឹត្តអកតញូចំពោះលោកទាំងពីរ។

• بيان خطر التوسع في ملاذّ الدنيا؛ لأنها تشغل عن الآخرة.
• បញ្ជាក់ពីគ្រោះថ្នាក់នៃការសោយសុខហួសហេតុនៅក្នុងលោកិយ ពីព្រោះវាធ្វើឲ្យរំខានពួកគេពីការសាងទង្វើកុសលសម្រាប់ថ្ងៃបរលោក។

• بيان الوعيد الشديد لأصحاب الكبر والفسوق.
• បញ្ជាក់ពីទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះពួកអ្នកដែលក្រអឺតក្រទម និងពួកដែលប្រព្រឹត្តល្មើស។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: អាល់អះកហ្វ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ