Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: មូហាំម៉ាត់   អាយ៉ាត់:

មូហាំម៉ាត់

គោល​បំណងនៃជំពូក:
تحريض المؤمنين على القتال، تقويةً لهم وتوهينًا للكافرين.
ជម្រុញបណ្តាអ្នកមានជំនឿឲ្យធ្វើការប្រយុទ្ធ ដើម្បីជាការពង្រឹងដល់ពួកគេ និងធ្វើឲ្យពួកប្រឆាំងចុះខ្សោយ។

ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعۡمَٰلَهُمۡ
ពួកដែលគ្មានជំនឿចំពោះអល់ឡោះ និងបានរារាំងមនុស្សលោកពីសាសនារបស់អល់ឡោះនោះ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យទង្វើ(កុសល)របស់ពួកគេក្លាយជាអសារបង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَءَامَنُواْ بِمَا نُزِّلَ عَلَىٰ مُحَمَّدٖ وَهُوَ ٱلۡحَقُّ مِن رَّبِّهِمۡ كَفَّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَأَصۡلَحَ بَالَهُمۡ
ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ហើយមានជំនឿចំពោះអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់នឹងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ ទាំងកិច្ចការលោកិយ និងកិច្ចការបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُواْ ٱتَّبَعُواْ ٱلۡبَٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُواْ ٱتَّبَعُواْ ٱلۡحَقَّ مِن رَّبِّهِمۡۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ لِلنَّاسِ أَمۡثَٰلَهُمۡ
ការតបស្នងសម្រាប់ក្រុមទាំងពីរ(ក្រុមដែលគ្មានជំនឿនិងក្រុមអ្នកដែលមានជំនឿ)ដែលបានលើកឡើងនោះ គឺដោយសារតែពួកដែលគ្មានជំនឿនឹងអល់ឡោះនោះ ពួកគេបានដើរតាមប្រការដែលមិនត្រឹមត្រូវ។ ចំណែកឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេបានដើរតាមការពិត(ប្រការដែលត្រឹមត្រូវ)ដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នេះ ការតបស្នងដល់ក្រុមទាំងពីរនេះមានភាពខុសគ្នា ក៏ព្រោះតែការខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរនេះមានភាពខុសគ្នាដែរ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវការវិនិច្ឆ័យរបស់ទ្រង់ចំពោះក្រុមទាំងពីរ គឺក្រុមអ្នកមានជំនឿនិងក្រុមគ្មានជំនឿដែរ អល់ឡោះទ្រង់បានលើកយកពួកគេធ្វើជាឧទាហរណ៍សម្រាប់មនុស្សលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ فَضَرۡبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثۡخَنتُمُوهُمۡ فَشُدُّواْ ٱلۡوَثَاقَ فَإِمَّا مَنَّۢا بَعۡدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلۡحَرۡبُ أَوۡزَارَهَاۚ ذَٰلِكَۖ وَلَوۡ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنۡهُمۡ وَلَٰكِن لِّيَبۡلُوَاْ بَعۡضَكُم بِبَعۡضٖۗ وَٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعۡمَٰلَهُمۡ
ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានជួបប្រទះនឹងពួកគ្មានជំនឿដែលប្រយុទ្ធជាមួយនឹងពួកអ្នក(នៅក្នុងសមរភូមិ)នោះ ចូរពួកអ្នកកាប់កញ្ចឹងករបស់ពួកគេនឹងផ្លែដាវរបស់ពួកអ្នក ហើយចូរបន្តការប្រយុទ្ធនឹងពួកគេ រហូតដល់ពួកអ្នកសម្លាប់ពួកគេបានច្រើន។ ហើយបើកាលណាពួកអ្នកសម្លាប់ពួកគេបានច្រើនហើយនោះ ចូរពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹក។ បើកាលណាពួកអ្នកចាប់ពួកគេជាឈ្លើយសឹកហើយនោះ សម្រាប់ពួកអ្នក គឺមានជម្រើស អាស្រ័យទៅតាមផលប្រយោជន៍ដែលពួកអ្នកអាចទទួលបានមកវិញ ដោយ(ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មានសំណង ឬឲ្យពួកគេលោះយកឈ្លើយសឹករបស់ពួកគេវិញដោយទ្រព្យសម្បត្តិ ឬអ្វីមួយផ្សេង។ ហើយចូរពួកអ្នកបន្តការប្រយុទ្ធ និងចាប់ពួកគេជាឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់ ដោយពួកគ្មានជំនឿព្រមប្រគល់ខ្លួន(ចូលឥស្លាម) ឬបានចុះកិច្ចព្រមព្រៀង(បញ្ចប់សង្គ្រាម)។ ការសាកល្បងអ្នកមានជំនឿដោយឲ្យប្រយុទ្ធនឹងពួកគ្មានជំនឿ និងការយកជ័យជម្នះលើគ្នាទៅវិញទៅមកដែលបានលើកឡើងខាងលើនោះ វាគឺជាការកំណត់របស់អល់ឡោះ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាចង់ឲ្យអ្នកមានជំនឿយកជ័យជម្នះទៅលើពួកគ្មានជំនឿដោយមិនចាំបាច់ប្រយុទ្ធគ្នានោះ ទ្រង់ពិតជាអាចធ្វើឲ្យពួកគេទទួលជ័យជម្នះបាន ក៏ប៉ុន្តែទ្រង់បានបង្គាប់ប្រើឲ្យធ្វើសង្គ្រាមនោះ គឺដើម្បីទ្រង់សាកល្បងពួកអ្នកទៅវិញទៅមក ដោយទ្រង់ចង់សាកល្បងថា តើអ្នកមានជំនឿរូបណាដែលហ៊ានប្រយុទ្ធ ហើយតើអ្នកណាដែលមិនហ៊ានប្រយុទ្ធ ហើយសាកល្បងពួកគ្មានជំនឿជាមួយនឹងអ្នកមានជំនឿ។ ដូច្នេះ ប្រសិនបើអ្នកមានជំនឿរូបណាត្រូវបានគេសម្លាប់(ក្នុងសមរភូមិ)នោះ គេនឹងបានចូលឋានសួគ៌ ហើយប្រសិនបើអ្នកមានជំនឿបានសម្លាប់អ្នកដែលគ្មានជំនឿនោះ គឺគេ(អ្នកដែលគ្មានជំនឿ)នឹងបានចូលឋាននរក។ ហើយបណ្តាអ្នកមានជំនឿដែលត្រូវបានគេសម្លាប់នៅក្នុងមាគ៌ារបស់អល់ឡោះនោះ អល់ឡោះជាម្ចាស់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
سَيَهۡدِيهِمۡ وَيُصۡلِحُ بَالَهُمۡ
ទ្រង់នឹងចង្អុលបង្ហាញពួកគេឲ្យដើរតាមសេចក្តីពិតនៅក្នុងឆាកជីវិតលោកិយរបស់ពួកគេ ហើយទ្រង់នឹងកែលម្អកិច្ចការរបស់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَيُدۡخِلُهُمُ ٱلۡجَنَّةَ عَرَّفَهَا لَهُمۡ
ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌នៅថ្ងៃបរលោក។ ទ្រង់បានបញ្ជាក់ប្រាប់ពួកគេនូវលក្ខណៈរបស់ឋានសួគ៌នោះនៅក្នុងលោកិយ។ ដូច្នេះពួកគេក៏បានស្គាល់វា ហើយទ្រង់បានឲ្យពួកគេស្គាល់លំនៅដ្ឋានរបស់ពួកគេនៅក្នុងឋានសួគ៌នៅថ្ងៃបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَنصُرُواْ ٱللَّهَ يَنصُرۡكُمۡ وَيُثَبِّتۡ أَقۡدَامَكُمۡ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានបង្គាប់ប្រើលើពួកគេ! ប្រសិនបើពួកអ្នកជួយអល់ឡោះ តាមរយៈការជួយព្យាការីរបស់ទ្រង់ សាសនារបស់ទ្រង់ និងប្រយុទ្ធជាមួយនឹងពួកប្រឆាំងនោះ ទ្រង់់នឹងជួយពួកអ្នកវិញ ដោយទ្រង់ធ្វើឲ្យពួកអ្នកមានជ័យជម្នះលើពួកគេ ហើយទ្រង់នឹងពង្រឹងគោលជំហររបស់ពួកអ្នកនៅពេលដែលពួកអ្នកជួបពួកគេនៅក្នុងសមរភូមិ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِينَ كَفَرُواْ فَتَعۡسٗا لَّهُمۡ وَأَضَلَّ أَعۡمَٰلَهُمۡ
ហើយចំពោះពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងទទួលនូវការខាតបង់និងភាពវិនាសអន្តរាយ ហើយអល់ឡោះជាម្ចាស់នឹងធ្វើឲ្យផលបុណ្យនៃទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ذَٰلِكَ بِأَنَّهُمۡ كَرِهُواْ مَآ أَنزَلَ ٱللَّهُ فَأَحۡبَطَ أَعۡمَٰلَهُمۡ
ទណ្ឌកម្មដែលកើតឡើងចំពោះពួកគេបែបនោះ គឺដោយសារតែពួកគេស្អប់គម្ពីរគួរអានដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ដោយក្នុងគម្ពីរនោះ គឺប្រើពួកគេឲ្យគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏លុបបំបាត់នូវទង្វើកុសលរបស់ពួកគេ ហើយពួកគេក៏បានខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
۞ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۖ دَمَّرَ ٱللَّهُ عَلَيۡهِمۡۖ وَلِلۡكَٰفِرِينَ أَمۡثَٰلُهَا
ហេតុអ្វីបានជាពួកអ្នកដែលបដិសេធទាំងនោះមិនធ្វើដំណើរលើផែនដី ហើយពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេចដែរ? ពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺឈឺចាប់បំផុត។ អល់ឡោះទ្រង់បានបំផ្លាញផ្ទះសម្បែងរបស់ពួកគេឲ្យខ្ទេចខ្ទី ហើយទ្រង់បានបំផ្លាញពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង គឺនឹងទទួលនូវទណ្ឌកម្មដូចគ្នានេះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ذَٰلِكَ بِأَنَّ ٱللَّهَ مَوۡلَى ٱلَّذِينَ ءَامَنُواْ وَأَنَّ ٱلۡكَٰفِرِينَ لَا مَوۡلَىٰ لَهُمۡ
ការតបស្នងដែលបានលើកឡើងសម្រាប់ក្រុមទាំងពីរនោះ គឺដោយសារតែអល់ឡោះជាម្ចាស់ គឺជាអ្នកដែលគាំពារដល់បណ្តាអ្នកដែលមានជំនឿ ហើយចំពោះពួកដែលគ្មានជំនឿវិញ គឺគ្មានអ្នកគាំពារពួកគេឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النكاية في العدوّ بالقتل وسيلة مُثْلى لإخضاعه.
• ការយកឈ្នះសត្រូវដោយការសម្លាប់ពួកគេ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ក្រាបគេ។

• المن والفداء والقتل والاسترقاق خيارات في الإسلام للتعامل مع الأسير الكافر، يؤخذ منها ما يحقق المصلحة.
• ការដោះលែងឈ្លើយសឹកដោយគ្មានការដោះដូរ ការលោះឈ្លើយសឹកដោយមានដោះដូរ ការសម្លាប់ឈ្លើយសឹក និងការយកពួកគេធ្វើជាទាសករ គឺជាជម្រើសនៅក្នុងសាសនាឥស្លាមក្នុងការទំនាក់ទំនងជាមួយនឹងឈ្លើយសឹកដែលជាពួកប្រឆាំង ដោយគេអាចជ្រើសរើសយកជម្រើសមួយណាដែលផ្តល់ផលប្រយោជន៍ច្រើនជាង។

• عظم فضل الشهادة في سبيل الله.
• ឧត្តមភាពដ៏ធំធេងនៃការពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ(ស្លាប់ស្ហាហ៊ីទ)។

• نصر الله للمؤمنين مشروط بنصرهم لدينه.
• ការជួយរបស់អល់ឡោះទៅចំពោះអ្នកមានជំនឿ គឺភ្ជាប់ជាមួយនឹងលក្ខខណ្ឌ ដោយពួកគេត្រូវជួយសាសនារបស់ទ្រង់។

 
ការបកប្រែអត្ថន័យ ជំពូក​: មូហាំម៉ាត់
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ