Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (13) ជំពូក​: អាល់ហ្វាត់ហ៍
وَمَن لَّمۡ يُؤۡمِنۢ بِٱللَّهِ وَرَسُولِهِۦ فَإِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَعِيرٗا
ហើយជនណាដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ រូបគេគឺជាអ្នកប្រឆាំង(គ្មានជំនឿ)។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោកនោះ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនូវភ្លើងនរកដែលឆេះសន្ធោសន្ធៅ ដោយពួកគេនឹងត្រូវបានគេធ្វើទណ្ឌកម្មនៅក្នុងនរកនោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• مكانة بيعة الرضوان عند الله عظيمة، وأهلها من خير الناس على وجه الأرض.
• ឋានៈរបស់ សច្ចាប្រណិធាន “ពៃអះ អាល់រិទវ៉ាន” ចំពោះអល់ឡោះ គឺធំធេងបំផុត ហើយអ្នកដែលបានចូលរួមក្នុងការធ្វើសច្ចាប្រណិធាននោះ ស្ថិតក្នុងចំណោមមនុស្សដែលល្អជាងគេលើផែនដី។

• سوء الظن بالله من أسباب الوقوع في المعصية وقد يوصل إلى الكفر.
• ការគិតស្មានអាក្រក់ចំពោះអល់ឡោះ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យធ្លាក់ខ្លួនក្នុងការប្រព្រឹត្តល្មើសចំពោះអល់ឡោះ ហើយជួនកាល អាចនាំទៅរកភាពគ្មានជំនឿ។

• ضعاف الإيمان قليلون عند الفزع، كثيرون عند الطمع.
• អ្នកដែលមានជំនឿទន់ខ្សោយ គឺមានតិចតួចនៅពេលមានគ្រាអាសន្ន តែពួកគេមានច្រើននៅពេលដែលមានលាភសក្ការៈ (ប្រការល្អផ្សេងៗ)។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (13) ជំពូក​: អាល់ហ្វាត់ហ៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ