ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (107) ជំពូក​: សូរ៉ោះអាល់ម៉ាអ៊ីដះ
فَإِنۡ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسۡتَحَقَّآ إِثۡمٗا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسۡتَحَقَّ عَلَيۡهِمُ ٱلۡأَوۡلَيَٰنِ فَيُقۡسِمَانِ بِٱللَّهِ لَشَهَٰدَتُنَآ أَحَقُّ مِن شَهَٰدَتِهِمَا وَمَا ٱعۡتَدَيۡنَآ إِنَّآ إِذٗا لَّمِنَ ٱلظَّٰلِمِينَ
ហើយប្រសិនបើបន្ទាប់ពីការស្បថ(របស់អ្នកទាំងពីរ)រួច គេរកឃើញថា អ្នកទាំងពីរបានភូតកុហកនៅក្នុងការធ្វើសាក្សី ឬក្នុងការស្បថនោះ ឬក៏រកឃើញនូវការក្បត់របស់ពួកគេទាំងពីរនោះ ដូចេ្នះ ចូរឲ្យគេរកអ្នកសាក្សីពីរនាក់ទៀតមកជំនួសដែលជាសាច់ញាតិជិតបំផុតរបស់អ្នកស្លាប់មកធ្វើជាសាក្សី ឬស្បថទៅលើអ្វីដែលជាការពិត។ ហើយគេទាំងពីរនាក់នោះត្រូវស្បថនឹងអល់ឡោះជាម្ចាស់ថាៈ ការធ្វើសាក្សីរបស់ពួកយើងទាំងពីរទៅលើការភូតកុហក និងការក្បត់របស់ពួកគេទាំងពីរ គឺត្រឹមត្រូវជាងធ្វើសាក្សីរបស់គេទាំងពីរលើភាពត្រឹមត្រូវ និងភាពសច្ចៈរបស់គេទាំងពីរ(សាក្សីមុន)។ ហើយពួកយើងមិនបានស្បថកុហកទេ។ បើសិនជាពួកយើងបានស្បថកុហកមែននោះ ពួកយើងនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពានដែលល្មើសនឹងព្រំដែនរបស់អល់ឡោះជាមិនខាន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• إذا ألزم العبد نفسه بطاعة الله، وأمر بالمعروف ونهى عن المنكر بحسب طاقته، فلا يضره بعد ذلك ضلال أحد، ولن يُسْأل عن غيره من الناس، وخاصة أهل الضلال منهم.
• នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះប្តេជ្ញាចិត្តរបស់គេក្នុងការគោរពប្រតិបត្តិអល់ឡោះ ហើយប្រើអ្នកដទៃឱ្យធ្វើអំពើល្អ ហាមឃាត់អ្នកដទៃមិនឱ្យធ្វើអំពើអាក្រក់ទៅតាមលទ្ធភាពដែលគេអាចធ្វើបាននោះ គឺគ្មាននរណាម្នាក់អាចធ្វើឲ្យរូបគេវង្វេងបន្ទាប់ពីនោះបាននឡើយ ហើយរូបគេក៏មិនទទួលខុសត្រូវលើអ្នកដទៃ ជាពិសេសពួកដែលវង្វេងក្នុងចំណោមពួកគេនោះដែរ។

• الترغيب في كتابة الوصية، مع صيانتها بإشهاد العدول عليها.
• ជម្រុញឱ្យសរសេរពាក្យបណ្ដាំ ដោយអមមកជាមួយសាក្សីដែលប្រកបដោយយុត្តិធម៌ដើម្បីធ្វើសាក្សីទៅលើពាក្យបណ្តាំនោះ។

• بيان الصورة الشرعية لسؤال الشهود عن الوصية.
• បញ្ជាក់ពីរូបភាពនៃច្បាប់ឥស្លាមក្នុងការចោទសួរទៅលើសាក្សីអំពីបណ្តាំដែលរូបគេបានធ្វើសាក្សី។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (107) ជំពូក​: សូរ៉ោះអាល់ម៉ាអ៊ីដះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ