Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (11) ជំពូក​: អាល់ម៉ាអ៊ីដះ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ هَمَّ قَوۡمٌ أَن يَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ فَكَفَّ أَيۡدِيَهُمۡ عَنكُمۡۖ وَٱتَّقُواْ ٱللَّهَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ
ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នករំលឹកទាំងតាមរយៈចិត្តនិងអណ្តាតរបស់ពួកអ្នកចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នក ដូចជាការមានសុវត្ថិភាព និងការបញ្ចុះនូវភាពភ័យខ្លាចចូលទៅក្នុងដួងចិត្តសត្រូវរបស់ពួកអ្នកនៅពេលដែលពួកគេមានបំណងវាយសម្លាប់ពួកអ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានបង្វែរពួកគេចេញពីពួកអ្នក ហើយការពារពួកអ្នកពីពួកគេ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបណ្តាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្តចំពោះអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការទទួលបាននូវភាពល្អប្រសើរទាំងក្នុងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من عظيم إنعام الله عز وجل على النبي عليه الصلاة والسلام وأصحابه أن حماهم وكف عنهم أيدي أهل الكفر وضررهم.
• ក្នុងចំណោមឧបការគុណដ៏ធំធេងរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានចំពោះព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភក្តិរបស់លោកនោះ គឺទ្រង់ការពារពួកគេនិងទប់ស្កាត់ពួកគេពីកណ្តាប់ដៃរបស់ពួកប្រឆាំង និងការបង្កគ្រោះថ្នាក់ពីសំណាក់ពួកគេ។

• أن الإيمان بالرسل ونصرتهم وإقامة الصلاة وإيتاء الزكاة على الوجه المطلوب، سببٌ عظيم لحصول معية الله تعالى وحدوث أسباب النصرة والتمكين والمغفرة ودخول الجنة.
• ពិតប្រាកដណាស់ ការមានជំនឿនឹងបណ្តាអ្នកនាំសារទាំងឡាយ និងការជួយជ្រោមជ្រែងដល់ពួកគេ ការប្រតិបត្តិសឡាត ការបរិច្ចាគហ្សាកាត់ដែលច្បាប់ទាមទារ គឺជាមូលហេតុដ៏ចម្បងដើម្បីទទួលបានការស្ថិតនៅជាមួយរបស់អល់ឡោះជាម្ចាស់ (អល់ឡោះនៅជាមួយគេដោយការឃើញ ការដឹងរបស់ទ្រង់) ការកើតមាននូវមូលហេតុដែលនាំឲ្យទទួលបានជំនួយ សិទ្ធិអំណាច ការអភ័យទោស និងការចូលឋានសួគ៌។

• نقض المواثيق الملزمة بطاعة الرسل سبب لغلظة القلوب وقساوتها.
• ការក្បត់កិច្ចសន្យាដែលប្រើឲ្យចាំបាច់ត្រូវតែគោរពប្រតិបត្តិតាមបណ្តាអ្នកនាំសារនោះ គឺជាមូលហេតុដែលនាំឲ្យចិត្តមានភាពរឹងរួស។

• ذم مسالك اليهود في تحريف ما أنزل الله إليهم من كتب سماوية.
• វិធីសាស្ត្រដ៏ថោកទាបបំផុតរបស់ពួកយូដាក្នុងការកែប្រែនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅលើពួកគេនៃបណ្តាគម្ពីរដែលបញ្ចុះពីលើមេឃ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (11) ជំពូក​: អាល់ម៉ាអ៊ីដះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ