Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (34) ជំពូក​: អាល់ម៉ាអ៊ីដះ
إِلَّا ٱلَّذِينَ تَابُواْ مِن قَبۡلِ أَن تَقۡدِرُواْ عَلَيۡهِمۡۖ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ غَفُورٞ رَّحِيمٞ
លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុសនៃអ្នកដែលបានធ្វើសង្គ្រាមប្រឆាំងទាំងនោះមុនពេលដែលពួកអ្នក(ឱពួកមេដឹកនាំ)មានសមត្ថភាពចាប់ពួកគេបាន។ ដូច្នេះ ចូរពួកអ្នកដឹងចុះថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសដល់ពួកគេក្រោយពីការសារភាពកំហុស និងមហាអាណិតស្រឡាញ់ចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកគេនោះ គឺការជម្រុះចោលនូវការដាក់ទណ្ឌកម្មលើពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• حرمة النفس البشرية، وأن من صانها وأحياها فكأنما فعل ذلك بجميع البشر، وأن من أتلف نفسًا بشرية أو آذاها من غير حق فكأنما فعل ذلك بالناس جميعًا.
• ហាមឃាត់ពីការសម្លាប់ជីវិតមនុស្សជាតិ ហើយជនណាដែលបានរក្សាជីវិត ឬក៏សង្គ្រោះជីវិតមនុស្សម្នាក់ គឺគេហាក់បីដូចជាធ្វើទង្វើនោះចំពោះមនុស្សជាតិទាំងអស់នោះដែរ។ ចំណែកឯជនណាហើយដែលសម្លាប់ជីវិតមនុស្សម្នាក់ ឬក៏ធ្វើទុក្ខបុកម្នេញមនុស្សម្នាក់ដោយមិនស្របច្បាប់នោះ គឺគេហាក់បីដូចជាធ្វើទង្វើនោះចំពោះមនុស្សជាតិទាំងអស់ដូច្នោះដែរ។

• عقوبة الذين يحاربون الله ورسوله ممن يفسدون بالقتل وانتهاب الأموال وقطع الطرق هي: القتل بلا صلب، أو مع الصلب، أو قطع الأطرف من خلاف، أو بتغريبهم من البلاد؛ وهذا على حسب ما صدر منهم.
• ទណ្ឌកម្មចំពោះអ្នកដែលប្រយុទ្ធប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដូចជា អ្នកដែលបង្កវិនាសកម្មដោយការកាប់សម្លាប់ រឹបអូសយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ និងការកាត់ផ្តាច់ផ្លូវនានានោះ គឺត្រូវប្រហារជីវិតដោយមិនចងឆ្កាង ឬក៏ប្រហារជីវិតដោយចងឆ្កាង ឬក៏កាត់ដៃជើងរបស់គេឆ្លាស់គ្នា ឬក៏និរទេសពួកគេចេញពីស្រុកភូមិ អាស្រ័យលើការសម្រេចទោសចេញពីពួកគេ។

• توبة المفسدين من المحاربين وقاطعي الطريق قبل قدرة السلطان عليهم توجب العفو.
• ការសារភាពកំហុសរបស់អ្នកដែលបង្កវិនាសកម្មនៃជនដែលបង្កសង្គ្រាម និងអ្នកដែលកាត់ផ្តាច់ផ្លូវនានាមុនពេលដែលអ្នកមានអំណាចមានសមត្ថភាពអាចចាប់ពួកគេបាននោះ គឺពួកគេនឹងទទួលបាននូវការអត់ឱន លើកលែងទោសឱ្យ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (34) ជំពូក​: អាល់ម៉ាអ៊ីដះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ