ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (85) ជំពូក​: សូរ៉ោះអាល់ម៉ាអ៊ីដះ
فَأَثَٰبَهُمُ ٱللَّهُ بِمَا قَالُواْ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ ٱلۡمُحۡسِنِينَ
ដូចនេះ អល់ឡោះជាម្ចាស់ក៏បានតបស្នងដល់ពួកគេចំពោះការមានជំនឿរបស់ពួកគេ និងការទទួលស្គាល់ការពិតរបស់ពួកគេនោះនូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេ នឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះបណ្ដាអ្នកដែលសាងទង្វើកុសលចំពោះការដែលពួកគេបានដើរតាមសេចក្តីពិត និងការប្រតិបត្តិតាមរបស់ពួកគេចំពោះសេចក្តីពិត ដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الأمر بتوخي الطيب من الأرزاق وترك الخبيث.
• បង្គាប់ប្រើឱ្យធ្វើការស្វែងរកលាភសក្ការៈដែលស្អាតស្អំ(បានមកពីប្រការស្របច្បាប់) និងត្រូវបោះបង់ចោលលាភសក្ការៈដែលមិនមានភាពស្អាតស្អំ(បានមកពីប្រការហាមឃាត់ ឬអំពើទុច្ចរិត))។

• عدم المؤاخذة على الحلف عن غير عزم للقلب، والمؤاخذة على ما كان عن عزم القلب ليفعلنّ أو لا يفعلنّ.
• ការមិនយកទោសពៃរ៍ចំពោះសម្បថដែលគ្មានការតាំងចិត្ត(ស្បថដោយអចេតនា) និងការយកទោសពៃរ៍ចំពោះសម្បថដែលមានចេតនា ដោយការតាំងចិត្តថានឹងធ្វើ ឬនឹងមិនធ្វើ។

• بيان أن كفارة اليمين: إطعام عشرة مساكين، أو كسوتهم، أو عتق رقبة مؤمنة، فإذا لم يستطع المكفِّر عن يمينه الإتيان بواحد من الأمور السابقة، فليكفِّر عن يمينه بصيام ثلاثة أيام.
• បញ្ជាក់អំពីរបៀបនៃការជម្រុះសម្បថដែលបានស្បថ៖ គឺត្រូវផ្ដល់អាហារដល់អ្នកក្រីក្រចំនួនដប់នាក់ ឬផ្តល់សម្លៀកបំពាក់ដល់ពួកគេ ឬក៏ដោះលែងទាសករស្រីដែលជាអ្នកមានជំនឿម្នាក់ឱ្យមានសេរីភាព។ បើសិនជាអ្នកជម្រុះសម្បថនោះគ្មានលទ្ធភាពធ្វើបាននូវប្រការណាមួយក្នុងចំណោមប្រការទាំងបីខាងលើនេះទេ ចូរឱ្យគេជម្រុះសម្បថដោយការបួសតមអាហារចំនួនបីថ្ងៃ។ ទេ ចូរឱ្យគេលាសម្បថដោយការបួសតមអាហារចំនួនបីថ្ងៃ។

• قوله تعالى: ﴿... إنَّمَا الْخَمْرُ ...﴾ هي آخر آية نزلت في الخمر، وهي نص في تحريمه.
• បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ (ជាការពិតណាស់ ស្រា) គឺជាវាក្យខណ្ឌចុងក្រោយបង្អស់ដែលត្រូវបានបញ្ចុះមកក្នុងបញ្ហាទាក់ទងនឹងស្រា ហើយវាក៏ជាភស្តុតាងនៃការដាក់បម្រាមចំពោះស្រាផងដែរ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (85) ជំពូក​: សូរ៉ោះអាល់ម៉ាអ៊ីដះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ