ការបកប្រែអត្ថន័យនៃគម្ពីរគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
44 : 50

يَوۡمَ تَشَقَّقُ ٱلۡأَرۡضُ عَنۡهُمۡ سِرَاعٗاۚ ذَٰلِكَ حَشۡرٌ عَلَيۡنَا يَسِيرٞ

នៅថ្ងៃដែលដីបានបែកចេញពីពួកគេ នៅពេលនោះ ពួកគេបានក្រោកចេញ(ពីផ្នូរ)យ៉ាងលឿន ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺងាយស្រួលបំផុតសម្រាប់យើង។ info
التفاسير:
អំពី​អត្ថប្រយោជន៍​នៃវាក្យខណ្ឌទាំងនេះនៅលើទំព័រនេះ:
• الاعتبار بوقائع التاريخ من شأن ذوي القلوب الواعية.
• អ្នកដែលយកប្រវត្តិសាស្ត្រជាក់ស្តែងធ្វើជាមេរៀន ស្ថិតក្នុងចំណោមអ្នកដែលមានដួងចិត្តចេះគិតពិចារណា។ info

• خلق الله الكون في ستة أيام لِحِكَم يعلمها الله، لعل منها بيان سُنَّة التدرج.
• ការដែលអល់ឡោះជាម្ចាស់ទ្រង់បង្កើតចក្រវាឡទាំងមូលក្នុងរយៈពេលប្រាំមួយថ្ងៃ គឺមានបុព្វហេតុរបស់វាដែលគ្មាននរណាម្នាក់ដឹងក្រៅពីទ្រង់ឡើយ ប្រហែលជាក្នុងចំណោមនោះ គឺបញ្ជាក់ពីមាគ៌ានៃការធ្វើអ្វីមួយជាដំណាក់កាលៗ។ info

• سوء أدب اليهود في وصفهم الله تعالى بالتعب بعد خلقه السماوات والأرض، وهذا كفر بالله.
• ភាពអសីលធម៌របស់ពួកយូដាដែលពួកគេនិយាយថា អល់ឡោះជាម្ចាស់មានការហត់នឿយបន្ទាប់ពីទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីរួចមក ហើយនេះ គឺជាការប្រឆាំងចំពោះអល់ឡោះ។ info