ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
58 : 51

إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ

ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ព្រោះថា គ្រប់អ្វីៗទាំងអស់ សុទ្ធតែត្រូវការលាភសក្ការៈរបស់ទ្រង់ ហើយទ្រង់ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុតដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ហើយទាំងពពួកជិន និងមនុស្សលោកទាំងអស់ ឱនលំទោនចំពោះអានុភាពទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الكفر ملة واحدة وإن اختلفت وسائله وتنوع أهله ومكانه وزمانه.
• ការប្រឆាំង(គ្មានជំនឿ) គឺជាសាសនាតែមួយ ទោះបីជាវិធីសាស្ត្ររបស់វាមានលក្ខណៈខុសៗគ្នា ហើយក្រុមមនុស្ស ទីកន្លែង និងសម័យកាលខុសគ្នាៗក៏ដោយ។ info

• شهادة الله لرسوله صلى الله عليه وسلم بتبليغ الرسالة.
• អល់ឡោះជាម្ចាស់ទ្រង់បានធ្វើសាក្សីចំពោះអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ថាគាត់ពិតជាបានផ្សព្វផ្សាយសាររបស់ទ្រង់ពិតប្រាកដមែន។ info

• الحكمة من خلق الجن والإنس تحقيق عبادة الله بكل مظاهرها.
• បុព្វហេតុនៃការបង្កើតពពួកជិននិងមនុស្សលោក គឺដើម្បីសម្រេចបាននូវការគោរពសក្ការៈចំពោះអល់ឡោះក្នុងគ្រប់រូបភាពរបស់វាទាំងអស់។ info

• سوف تتغير أحوال الكون يوم القيامة.
• ស្ថានភាពនៃចក្រវាលទាំងមូលនឹងមានការប្រែប្រួលនៅថ្ងៃបរលោក។ info