ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (30) ជំពូក​: សូរ៉ោះអាន់ណាច់ម៍
ذَٰلِكَ مَبۡلَغُهُم مِّنَ ٱلۡعِلۡمِۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِمَنِ ٱهۡتَدَىٰ
ពាក្យសម្តីដែលពួកមុស្ហរីគីនទាំងនោះបាននិយាយ(ដូចដាក់ឈ្មោះឲ្យម៉ាឡាអ៊ីកាត់ថាជាភេទស្រី)នោះ គឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេដែលពួកគេមាន ពីព្រោះពួកគេ គឺជាពួកល្ងង់បំផុត។ ពួកគេមិនអាចឈានទៅដល់ចំណេះដឹងដែលជាក់លាក់ឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលលម្អៀងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ារបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• انقسام الذنوب إلى كبائر وصغائر.
• បាបកម្មត្រូវបានបែងចែកជាពីរ គឺបាបកម្មធំ និងបាបកម្មតូច។

• خطورة التقوُّل على الله بغير علم.
• គ្រោះថ្នាក់នៃការបង្កើតពាក្យភូតកុហកទៅលើអល់ឡោះដោយគ្មានចំណេះដឹង។

• النهي عن تزكية النفس.
• ហាមឃាត់អំពីការលើកសរសើរខ្លួនឯង។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (30) ជំពូក​: សូរ៉ោះអាន់ណាច់ម៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ