Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់ហាទីត   អាយ៉ាត់:

អាល់ហាទីត

គោល​បំណងនៃជំពូក:
الترقي بالنفوس للإيمان والإنفاق في سبيل الله.
ការធ្វើឱ្យវិញ្ញាណកាន់តែមានជំនឿ ហើយនិងការចំណាយ(បរិច្ចាគ)ក្នុងមាគ៌ារបស់អល់ឡោះ។

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
ម៉ាខ្លូករបស់អល់ឡោះទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់ធ្វើឲ្យរស់(ផ្តល់ជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ធ្វើឲ្យស្លាប់(ដកយកជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
هُوَ ٱلۡأَوَّلُ وَٱلۡأٓخِرُ وَٱلظَّٰهِرُ وَٱلۡبَاطِنُۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٌ
ទ្រង់គឺជាអ្នកដំបូងគេបង្អស់ដែលគ្មានអ្វីមួយ(មាន)មុនទ្រង់ឡើយ ហើយទ្រង់ជាអ្នកចុងក្រោយគេបង្អស់ ដែលគ្មានអ្វីមួយ(នៅ)ក្រោយទ្រង់ឡើយ។ ទ្រង់ជាអ្នកលេចធ្លោជាងគេបង្អស់ គ្មានអ្វីមួយលេចធ្លោជាងទ្រង់ឡើយ ទ្រង់ជាអ្នកអាថ៌កំបាំងបំផុត ដោយគ្មានអ្វីមួយដែលអាថ៌កំបាំងជាងទ្រង់ឡើយ ហើយទ្រង់មហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចរំលងផុតការដឹងរបស់ទ្រង់បន្តិចឡើយ។
ផលប្រយោជន៍នៃអាយ៉ាត់
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• شدة سكرات الموت وعجز الإنسان عن دفعها.
• ភាពឈឺចាប់នៅពេលស្លាប់ និងការអសមត្ថភាពរបស់មនុស្សក្នុងការរារាំងសេចក្តីស្លាប់ ។

• الأصل أن البشر لا يرون الملائكة إلا إن أراد الله لحكمة.
• ជាមូលដ្ឋាន គឺមនុស្សលោកមិនអាចមើលឃើញម៉ាឡាអ៊ីកាត់បានឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាចង់ឲ្យមនុស្សមើលឃើញ ដោយមានបុព្វហេតុរបស់ទ្រង់ប៉ុណ្ណោះ ។

• أسماء الله (الأول، الآخر، الظاهر، الباطن) تقتضي تعظيم الله ومراقبته في الأعمال الظاهرة والباطنة.
• ព្រះនាមរបស់អល់ឡោះ (الأول ، الآخر ، الظاهر ، الباطن) (អ្នកដំបូងគេបង្អស់ អ្នកចុងក្រោយគេបង្អស់ អ្នកដែលលេចធ្លោជាងគេ អ្នកដែលអាថ៌កំបាំងជាងគេ) ទាមទាឲ្យលើកតម្កើងចំពោះអល់ឡោះ និងការឃ្លាំមើលរបស់ទ្រង់នូវទង្វើទាំងឡាយទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់ហាទីត
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ